សមត្ថកិច្ចឃាត់ខ្លួនម៉ៅការសំណង់ម្នាក់ ក្រោយចេញសែកស្អុយជិត ២ម៉ឺនដុល្លារមកឲ្យក្រុមហ៊ុនដ្រេហ្គនស៊ីធីខនគ្រីត
ព័ត៌មាន
728

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ឃ្មួញ ធ្វើការឃាត់ខ្លួន ក្រោយចេញសែកស្អុយគ្មានទឹកប្រាក់ជិត ២ម៉ឺនដុល្លារ សហរដ្ឋអាមេរិក។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ១៤០៦ ផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា​ជនសង្ស័យមានឈ្មោះ សួង ស៊ីន អាយុ២៩ឆ្នាំ មុខរបរម៉ៅការសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ។ ចំណែកជនរងគ្រោះមានឈ្មោះ ហ៊ន ឡេង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនដ្រេហ្គនស៊ីធីខនគ្រីត ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ក្នុងនោះ សម្ភារៈបាត់បង់រួមមាន លុយដុល្លារ ចំនួន១៨,២៤០ដុល្លារ។

ការឃាត់ខ្លួននេះ ធ្វើឡើងក្រោយជនសង្ស័យខាងលើ បានមកទំនាក់ទំនងនៅក្រុមហ៊ុនដ្រេហ្គនស៊ីធីខនគ្រីត ដើម្បីយកបេតុងលាយស្រេចទៅលក់បន្ត តែមិនទាន់ទូរទាត់សាច់ប្រាក់ឲ្យក្រុមហ៊ុន សរុបជាទឹកប្រាក់ចំនួន១៨,២៤០ដុល្លារ បន្ទាប់មកជនសង្ស័យ បានចេញសែកធានាគារស្ថាបនាឲ្យទៅក្រុមហ៊ុន លុះដល់ថ្ងៃកំណត់ភាគីក្រុមហ៊ុន បានយកសែកទៅបើកប្រាក់នៅធនាគារស្ថាបនា តែត្រូវបុគ្គលិកធានាគារ ប្រាប់មកជនរងគ្រោះវិញថា សែកនេះពុំមានសាច់ប្រាក់នៅក្នុងកុងធានាគារទេ ទើនជនរងគ្រោះហៅជនសង្ស័យ ឲ្យមកដោះស្រាយលុយជំពាក់ក្រុមហ៊ុននិងឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្តង៕