ឃាត់ខ្លួនយុវជន៣នាក់ ខណៈដកហូតបានថ្នាំញៀន១០កញ្ចប់ធំតូច
ព័ត៌មាន
466

តាកែវ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលត្រពាំងសាប ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ភូមិត្រគៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ឡាយ ចន្ថា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាអ្នកជួញដូរ), ទី២ឈ្មោះ ចក់ ចន្ធី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ (អ្នកប្រើ​ប្រាស់) និងទី៣ឈ្មោះ ប៊ូ វិចិត្ត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ (អ្នកប្រើប្រាស់) ដកហូតបានម៉ាទឹកកក ចំនួន១០កញ្ចប់ ក្នុងនោះ មានធំ៧កញ្ចប់ និងតូច៣កញ្ចប់ រួមនិងទូរស័ព្ទ៣គ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕