មេភូមិព្រៃពង្រ ចង.កសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ
ព័ត៌មាន
940

ភ្នំពេញ៖ លោកមេភូមិព្រៃពង្របានចងក សម្លាប់ខ្លួនយ៉ាងអាថ៌កំបាំងបំផុត និងមិនដឹងមូលហេតុ ដែលហេតុការណ៍ដែលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច នៅវេលាម៉ោង ០៥និង២០នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចរោងអង្គុយលេងក្រោយផ្ទះគ្មានលេខ ផ្លូវ១៥១ ស្ថិតក្នុងភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ។

សាកសពមានឈ្មោះធ្លក កុសល ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមេភូមិព្រៃពង្រ មានទីលំនៅផ្ទះគ្មានលេខផ្លូវ១៥១ស្ថិត ក្នុងភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ។

តាមសំដីរបស់ប្រពន្ធបានប្រាប់ឲ្យដឹងថា៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩វេលាម៉ោងប្រហែលម៉ោង ០៩និង០០នាទីយប់ ជនរងគ្រោះនិងប្រពន្ធឈ្មោះ ស៊ូ ស្រីវឿនបានចូលទៅសម្រាក(ដេក)ដូចសព្វដងលុះដល់ព្រឹកឡើងថ្ងៃទី១២ ខែមិថុនាឆ្នាំ២០១៩ វេលាម៉ោង០៥និង២០នាទី ឈ្មោះស៊ូស្រីវឿន(ប្រពន្ធ)បានបាត់ប្តីក៏ដើររកជុំវិញផ្ទះស្រាប់តែប្រទះឃើញប្តីចងកធ្វើអត្តឃាតនៅក្នុងរោងអង្គុយលេងខាងក្រោយផ្ទះ ឃើញបែបនោះឈ្មោះ ស៊ូ ស្រីវឿន(ប្រពន្ធ)ក៏បានស្រែកឆោឡោនិងហៅឲ្យបងប្អូនជួយទំលាក់ជនរងគ្រោះយកទៅមន្ទីពេទ្យព្រែកព្នៅ ប៉ុន្តែពេលមកដល់មន្ទីពេទ្យលោកគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយក្រោយមកក្រុមគ្រួសារក៏ដឹកសពយកមកធ្វើបុណ្យតាមប្រពៃណីនៅផ្ទះគ្មានលេខ ផ្លូវ១៥១ ស្ថិតក្នុងភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បើតាមការបំភ្លឺរបស់ឈ្មោះ ស៊ូ ស្រីវឿន(ប្រពន្ធជនរងគ្រោះ) និងតាមការចុះពិនិត្យជាក់ស្តែងដល់កន្លែងកើតហេតុរបស់សមត្ថកិច្ច បញ្ជាក់ថាសពពិតជាស្លាប់ដោយសារការចងកធ្វើអត្តឃាតពិតប្រាដកមែន។

ទោះជាយ៉ាងណាជុំវិញការចងកសម្លាប់ខ្លួនរបស់មេភូមិព្រៃពង្ររូបនោះហាក់ស្ថិតក្នុងអាថ៌កំបាំងដោយនៅសុខៗគ្មានរឿងអ្វីសោះ បានសម្រេចចងកធ្វើអត្តឃាត ដោយមិនដឹងមូលហេតុច្បាស់លាស់។

សពជនរងគ្រោះត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅផ្ទះរបស់សពកន្លែងកើតហេតុ៕