Luka Jovic​៖ ខ្ញុំអាចលេងនឹងប្រជែង​​​​ជាមួយ​Benzemaបាន សំខាន់Zidane​ជាអ្នកសម្រេច​​

ខ្សែប្រយុទ្ធ Luka Jovic បានបង្ហាញខ្លួនជាផ្លូវការជាលើកដំបូង ក្នុងនាមជាកីឡាករ Real Madrid ដោយមានអ្នកគាំទ្រ ៤៥០០នាក់ ចូលរួមនៅទឹកដី Santiago Bernabeu ហើយរូបគេបាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានថា រូបគេចង់ចាប់ដៃគូនៅតំបន់ប្រយុទ្ធជាមួយនឹង Karim Benzema។

កាលពីរដូវកាលមុន ខ្សែប្រយុទ្ធវ័យ២១ឆ្នាំរូបនេះ បានទាក់ទាញការចាប់អារម្មណ៍ ដោយរកគ្រាប់បាល់បាន ១៧គ្រាប់នៅ Bundesliga និង ១០គ្រាប់នៅ Europa League សម្រាប់ក្រុម Eintracht Frankfurt។

Jovic បាននិយាយទាក់ទងនឹង Benzema ថា៖ ​គាត់ស្ថិតនៅក្នុងចំណោមកំពូល ខ្សែប្រយុទ្ធមួយរូបនៅលើលោក ហើយខ្ញុំសង្ឃឹមថា នឹងរៀនពីគាត់បានច្រើន។ ខ្ញុំគិតថាយើងអាចលេងជាមួយគ្នាបាន ប៉ុន្ដែ Zidane ជាអ្នកសម្រេចចិត្ត៕

ប្រភព៖ Marca, cambotrends