សមត្ថកិច្ចបន្តចុះឆែកឆេរផ្ទះមួយកន្លែង រកឃើញអាវុធខ្លី២ដើម មាន៥០គ្រាប់ឯណោះ
ព័ត៌មាន
3.04K

ខេត្តសៀមរាប៖ សមត្ថកិច្ចបន្តបើកប្រតិបត្តិការចុះឆែកឆេរផ្ទះមួយកន្លែង រកឃើញអាវុធខ្លី២ដើម មាន៥០គ្រាប់ឯណោះ ក្រោយមានប្រតិបត្តិការ បង្ក្រាបករណីនាំចេញ នាំចូល និងឆ្នៃអាវុធ គ្រាប់រំសេវខុសច្បាប់ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ដោយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការខេត្តសៀមរាប និងឃាត់ខ្លួនមនុស្ស៣នាក់ផងដែរ។

ប្រតិបត្តិការបន្តឆែកឆេរផ្ទះនេះធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញា ដកហូតបានអាវុធខ្លី២ដើមរួមមាន ម៉ាកRETAY X Pro ពណ៌ខ្មៅ លេខRXFYC ១៨១០០៤០៩៥ និងបង់ចំនួន០១ និងម៉ាកG-Lock ពណ៌ខ្មៅ លេខDMD០៧៦ និងគ្រាប់ពិតចំនួន៥០គ្រាប់។

បច្ចុប្បន្ន វត្ថុតាងខាងលើនេះ ត្រូវបានបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធីបន្តទៀត៕