ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖ បើមាន បទល្មើសផ្សេងៗ​ ដូចជាករណី​ លួច​ ឆក់​ ប្លន់ សូមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កើតហេតុ បើមន្ត្រីណាមិនទទួល អាច...
ព័ត៌មាន
6.02K

ភ្នំពេញ៖ យោងតាមផេកផ្លូវការ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នេះថា « ក្នុងករណីបងប្អូនប្រជាពលរដ្ឋជួបបទល្មើសផ្សេងៗ​ ដូចជាករណី​ លួច​ ឆក់​ ប្លន់ សូមបងប្អូនអញ្ជើញទៅដាក់ពាក្យបណ្តឹងនៅតាមប៉ុស្តិ៍នគរបាលនៃកន្លែងកើតហេតុ​ ដើម្បីងាយស្រួលដល់សមត្ថកិច្ចក្នុងការស្រាវជ្រាវរកមុខសញ្ញា​ និងចាប់ជនល្មើសមកដាក់ទោសតាមច្បាប់​។ ​បើក្នុងករណីមានមន្រ្តីរូបណា​ មិនទទួលពាក្យប្តឹង​ ឬប្រើពាក្យសំដីមិនសមរម្យ​ លោកអ្នកអាចចូលខំមិនក្នុងផេកនេះបាន« ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ » យើង ខ្ញុំរីករាយក្នុងការទទួលយកព័ត៌មានពិតពីបងប្អូនប្រជាពលរដ្ឋ​។ 

សារមួយនេះ បានធ្វើឲ្យមហាជនមានការសាទរ និងគាំទ្រយ៉ាងខ្លាំង ៕