ក្មេងទំនើង១ក្រុមមានគ្នា៧នាក់ ត្រូវបានឃាត់ខ្លួន ក្រោយបង្កភាពអនាធិបតេយ្យនៅទីប្រជុំជនក្រុងក្រចេះ
ព័ត៌មាន
266

ក្រចេះ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ បានធ្វើការចាប់ខ្លួន ក្រុមក្មេងទំនើង១ក្រុមមានគ្នា៧នាក់ ដែលបង្កភាពអនាធិបតេយ្យនៅទីប្រជុំជនក្រុងក្រចេះ កាលពីយប់ថ្ងៃទី១២ មិថុនា ឆ្នាំ២០១៩ ខណ:ពេលពួកគេកំពុងប្រមូលផ្តុំគ្នានៅមាត់ទន្លេមុខសាលាខេត្តក្រចេះ បង្កភាពអនាធិបតេយ្យ ប៉ះពាល់សុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានទីប្រជុំជនក្រុងក្រចេះ។

ក្រោយការឃាត់ខ្លួននគរបាលបានធ្វើតេស ទឹកនោមរបស់ពួកគេទាំង៧នាក់ ក្នុងមាន១នាក់រកឃើញមានផ្ទុកសារធាតុញៀន និងត្រូវបានចាត់បញ្ជូនទៅការិយាល័យជំនាញគ្រឿងញៀន ខណ:៦នាក់ទៀត ត្រូវបាននគរបាលធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា រួចប្រគល់ជូនអាណាព្យាបាលយកទៅអប់រំបន្តរៀងៗខ្លួន៕