Mbappe​​​​ឆ្លើយតបនឹងការចង់បានលក្ខខណ្ឌ​​នៅ​P​S​G​​ អ្នកភ្លេច​អី​ម្យ៉ាង​ហើយ ខ្ញុំចង់​លេង​ជា​អ្នកចាំ​ទី«Fake News»

Kylian Mbappe និយាយ​ថា គាត់​បង្កើត​បញ្ហាឲ្យ Paris Saint-Germain ជាមួយ​នឹង​ការ​ទាមទារ​ដំណែង​តួឯក​នៅក្លិប​ក្នុង​រដូវ​កាល​ខាង​មុខ​គឺ​ជា​ព័ត៌មាន​មិន​ពិត។

កាលពី​ថ្ងៃអង្គារ៍ គណនី Twitter របស់ @TransferChecker បាន​បញ្ជាក់​ថា​ភ្នាក់ងារ​របស់ Mbappe បាន​ទាមទារដំណែង​តួឯកនៅ​ PSG ពិសេស​តួនាទីទាត់​បាល់ប៉េណាល់ទីត្រូវ​ឲ្យ​មក​ខ្លួន​នៅ​រដូវ​កាលក្រោយ​ក៏​ដូច​ជាការ​ដាក់​ឲ្យ​លេង​ជា​ខ្សែ​ប្រយុទ្ធ​ជួរ​មុខជាជាង​លេង​នៅ​តំបន់​ស្លាប​។

ប៉ុន្តែ​បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​រូប​នេះរក​បាន​គ្រាប់​បាល់​ទី​១០០ក្នុង​អាជីព​គិត​ទាំង​នៅ​ក្លិប​និង​ជម្រើស​ជាតិពេល​ដែល​បារាំង​ឈ្នះ​អង់ដូរ៉ា៤​ទល់​០ ខ្សែ​ប្រយុទ្ធវ័យក្មេង​រូប​នេះ​បាន​សើច​ទៅ​នឹង​របាយការណ៍មួយនេះ។

រូប​គេ​បាន​ឆ្លើយតប​ទៅ​នឹង​ផុស​របស់ @TransferChecker ថា៖​​ សុំទោស! អ្នកភ្លេច​អី​ម្យ៉ាង​ហើយ។ Kylian Mbappe​ចង់​លេង​ជា​អ្នកចាំ​ទី​មួយ​ទៀត​បាន​ត្រូវ​​«FAKE NEWS​»៕ ប្រភព៖ ​vehanews