សល់១ថ្ងៃទៀតទេ តុលាការកាត់ទោស ផែង វណ្ណៈ ហើយ ,មហាជនរងចាំមើលថា តើ ផែង វណ្ណៈ មានវាសនាល្អដូច យិន ម៉ាណា ដែលមេភ្លើង ដែរទេ ?
ព័ត៌មាន
6.23K

ភ្នំពេញ​៖​ លោក​ ផែង​ វណ្ណៈ​ ត្រូវ​បានជាប់​ពន្ធនាគាររយៈពេល​ជាង​៣ខែមកហើយ​ ក្រោយ​លូក​ដៃ​ជួយអន្តរាគមន៍លើ​ករណីនាង យិន​ ឃុនម៉ី​ ហៅម៉ាណា​ ដែលបលករថយន្តRange Rover ស្លាកលេខភ្នំពេញ 2AF-7777 ​យ៉ាង​ព្រហើន​បុក​និស្សិត​ស្រី​ ឌុំ​ រីដា​ ស្លាប់​យ៉ាង​រន្ធត់ ហើយបានដើរ​តួនាទី​ជំនួស​ឳពុក​ជនបង្ក​ យក​បច្ច័យ​ចូលបុណ្យ​សព​និស្សិត​ស្រី​ ឌុំ​ រីដា​ រហូត​មាន​ការ​រិះគន់​ ធ្វើឲ្យលោកផែង វណ្ណៈ យករឿងទាំងនេះទៅប្រៀបប្រដូច ​កាលដែល​សម្តេចតេជោ​ ហ៊ុន​ សែន​ ចូល​បុណ្យ​សព​លោក​បណ្ឌិត​ កែម​ ឡី​ ទើប​កើត​ជា​បណ្តឹង​ព្រហ្មទណ្ឌ​ ដែល​ប្តឹង​ដោយ​ មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ តែម្តង​ ។

ដោយឡែកសល់តែ១ថ្ងៃទៀតប៉ុណ្ណោះ លោក ផែង វណ្ណៈ ត្រូវតុលាការកាត់ទោសហើយ តែមហាជនកំពុងទន្ទឹងរង់ចាំមើលថា វាសនារបស់លោកផែង វណ្ណៈ មានវាសនាល្អដូចនាង យិន ម៉ាណា ដែលមេភ្លើងត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារក្រោយអនុវត្តន៍ទោសត្រឹមតែ២ខែតែប៉ុណ្ណោះ ដែរទេ ?