ទស្សនាគ្រាប់បាល់ដ៏អស្ចារ្យរបស់គោព្រៃកម្ពុជា ដែលស៊ុត​​បញ្ចូល​ទី៤គ្រាប់​​ទៅ​លើ​ប៉ាគីស្ថាន(មានវីដេអូ)

ក្រុមជម្រើសជាតិកម្ពុជាបានយកឈ្នះប៉ាគីស្ថាន ក្នុងការប្រកួតជម្រុះ Preliminary Joint Qualification ជុំទី១ ហើយឈានទៅវគ្គជម្រុះជុំទី២​។

សម្រាប់ការប្រកួតជើងទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រុមដែលដឹកនាំដោយលោក Keisuke Honda បានយកឈ្នះដោយលទ្ធផល ២-០ ហើយសម្រាប់ការប្រកួតជើងទី២ នៅទឹកដីកាតា ក្រុមកម្ពុជាក៏នៅតែធ្វើបានល្អ ដោយបានវាយបក យកឈ្នះប៉ាគីស្ថាន ដែលនាំមុខនៅតង់ទី១ ជាមួយនឹងលទ្ធផល ២-១ ហើយសរុបទាំង២ជើង កម្ពុជាបានយកឈ្នះ​៤-១។

ហើយខាងក្រោមនេះ ជាគ្រាប់បាល់ទាំង៤គ្រាប់ ដែលរកបានដោយកីឡាកររបស់ក្រុមជម្រើសជាតិកម្ពុជា៖

ទី១​កីឡាករ ​សៀង​ ចន្ធា ,ទី២​កីឡាករ ​គួច​ សុកុម្ភៈ, ទី៣កីឡាករ សេត​ រ៉ស៊ីប និងទី​៤កីឡាករ រ៉ឹង ប៊ុនហៀង៕ រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

សូមទស្សនាវីដេអូខាងក្រោមនេះ៖