គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី១២ ខែមិថុនាម្សិលមិញ បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ និង ១៨នាក់របួសធ្ងន់ស្រាល
ព័ត៌មាន
55

ភ្នំពេញ៖ យោងតាមរបាយការណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ កើតឡើងចំនួន១៣លើក បង្កឲ្យមានមនុស្ស៤នាក់ស្លាប់, របួសស្រាល៥នាក់ និងរបួសធ្ងន់១៣នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១០គ្រឿង, រថយន្ដធំ៥គ្រឿង និងរថយន្តតូច៧គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធ, មិនប្រកាន់ស្ដាំ, ប្រជែង, បត់គ្រោះថ្នាក់, ស្រវឹង, និងងងុយ។

សូមបញ្ជាក់ថា រយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង១៣៨លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៧០នាក់ របួសធ្ងន់១២៩នាក់ និងរបួសស្រាល៨០នាក់៕