ការលម្អិតទាំងស្រុង នៃប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅក្លឹបកម្សាន្ត «លុច្សសារី» ដកហូតគ្រឿងញៀនបានច្រើនណាស់..
ព័ត៌មាន
23.4K

ភ្នំពេញ៖ សូមរំលឹកឡើងវិញបន្តិចថា កាលពីវេលាម៉ោង ០២ និង ៣០ នាទីយប់ឈានចូល ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៩ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង លោក លី សុផាណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសហការជាមួយកម្លាំង ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ កម្លាំងកងអន្តាគមន៍ពិសេស កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានចុះធ្វើការបង្រ្កាបក្នុងបទល្មើសជាក់សែ្តងទីតាំង ក្លឹបកំសាន្តលុចសារី(LUXURIOUS) ស្ថិតនៅផ្ទះលេខ៤៦ ផ្លូវលេខ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី ចាត់ចែង និងសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសមគំនិត ។

ជាក់ស្តែងក្នុងប្រតិបត្តិការនេះ កម្លាំងបានឃាត់ខ្លួនមនុស្សចំនួន៤០៨ នាក់ ក្នុងនោះមានប្រុស២២៦ និងស្រី១៨២នាក់ ដោយមានជនជាតិ ខ្មែរ ២១១នាក់ ស្រី៨៧នាក់ ជនបរទេសចំនួន១៩៧នាក់ ស្រី៧៧នាក់ និងចាប់យកបាន វត្ថុតាង រួមមាន៖

-ម្សៅម៉ដ្ឋ ពណ៌ស ប្រភេទកេតាមីន ទម្ងន់៩៣,៦៦ក្រាម

-ថ្នាំគ្រាប់ប្រភេទ អ៊ិចស្តាស៊ី ទម្ងន់ ៣០,១៤ក្រាម សរុបទម្ងន់ ១៦៣,៣៤ក្រាម

-សារធាតុមិនច្បាស់លាស់ ទម្ងន់ ៣៩,៥៤ ក្រាម

-ថង់ប្លាសស្ទីក សម្រាប់ច្រកគ្រឿងញៀន មួយចំនួន

-ដបមានទឹក ពណ៌ សង្ស័យមានសារធាតុញៀនចំនួន ០៣ ដប

-ដបមានទឹករូបតុក្កតា ចំនួន ០២ ដប

-ដបមានទឹកម៉ាក WET ចំនួន ០៣ ដប

-ដបមានទឹកម៉ាក DAZE ចំនួន ០១ ដប

-ដបមានទឹកម៉ាកNASTY ចំនួន ០២ ដប

-ដបមានទឹកម៉ាក YOG ចំនួន ០១ ដប

-ដបមានទឹកម៉ាកROMIO ចំនួន ០៤ ដប

-ដបទឹកគ្មានម៉ាក ចំនួន ០២ ដប

-កែវមានជាប់ក្រាមពណ៌សសង្ស័យជាគ្រឿងញៀន ចំនួន ០១

-ថង់ផ្លាស្ទីច សម្រាប់ច្រកគ្រឿងញៀន មួយចំនួន

-កែវមានជាប់ក្រាមពណ៌សសង្ស័យជាគ្រឿងញៀន ចំនួន ០៣

-ដបទឹករូបតុក្កតាពណ៌កាហ្វេ ចំនួន ០២ ដប

-ដបរូបតុក្កតាគ្មានទឹក ពណ៌កាហ្វេ

-កញ្ចប់កាហ្វេ សង្ស័យជាគ្រឿងញៀនចំនួន ០១ កញ្ចប់

-ឧបករណ៍សម្រាប់ប្រើប្រាស់តមបារីម៉ាក RENO ពណ៌ក្រហម ចំនួន ០១

-ម៉ាកFRO ពណ៌ ត្រួយចេក ចំនួន ០១

-ឧបករណ៍សម្រាប់ប្រើប្រាស់ VLADDIN ចំនួន ០២

-ប្រាក់ដុល្លារចំនួន ៥៧០០ដុល្លារអាមេរិក

-លិខិតឆ្លងដែន ជនជាតិ វៀតណាម ចំនួន ០២ ក្បាល ,

-អត្តសញ្ញាណបណ្ណជនជាតិ វៀតណាម ចំនួន ០១ សន្លឹក

-សំបកដបជ័រ ចំនួន ០១

-សោរថយន្ត ចំនួន ០២

-កាតគ្រីម៉ូតូចំនួន ០២

-អត្តសញ្ញាណបណ្ណ័ចំនួន ០១

-កាតវីង ចំនួន ០១។

បន្ទាប់ពីឃាត់ខ្លួនមនុស្សចំនួន ៤០៨ នាក់ រកឃើញមាន មនុស្សចំនួន ៩៣ នាក់ ប្រើប្រាស់សារធាតុញៀន និងមនុស្សចំនួន ៣១៥ នាក់ គ្មានសារធាតុញៀន ។ ក្នុងនោះមានជនសង្ស័យចំនួន ១៧ នាក់(ប្រុស) ពាក់ពន្ធ័បទល្មើស ចាត់ចែង និងសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសមគំនិត រួមមាន៖

១-ឈ្មោះ QUYEN KIM CHINH ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ អ្នកគ្រប់គ្រងទូទៅ (GM) ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខមិនចាំ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

២-ឈ្មោះ ស្រៀង ផល្លី ហៅ តាលី ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នកគ្រប់គ្រងបុគ្គលិក និងអ្នកនាំភ្ញៀវដាក់តាមបន្ទប់ ស្នាក់នៅផ្ទះលេខ៤៣ ផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។

៣-ឈ្មោះ NGUYEN HUU LONG ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ អ្នកគ្រប់គ្រងក្លឹបឌីស្កូ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខមិនចាំ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

៤-ឈ្មោះ NGUYEN PHUOC ANH ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ គណនេយ្យ ស្នាក់នៅផ្ទះលេខ៤៦ ផ្លូវលេខ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

៥-ឈ្មោះ LE HUNG KIEN ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ បុគ្គលិក(អ្នកទទួលកម្មង់) ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខមិនចាំ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

៦-ឈ្មោះNGUYEN TUAN DUONG ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ បុគ្គលិក(អ្នកទទួលកម្មង់) ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខមិនចាំ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

៧-ឈ្មោះ ទូច សាម៉េត ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិក(នាំភ្ញៀវចូលតាមបន្ទប់)ស្នាក់នៅផ្ទះលេខ៧៩ ផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

៨-ឈ្មោះ ឡាង សាត ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិក(នាំភ្ញៀវចូលតាមបន្ទប់) ស្នាក់នៅផ្ទះលេខ១៦៦០ ផ្លូវលេខ២០១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

៩-ឈ្មោះ អុល សុរតនៈ ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

១០-ឈ្មោះ សុង ហាក់ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខ ស្នាក់នៅផ្ទះជួលលេខ១០៩ ផ្លូវលំ ភូមិលេខ១ ស្រុកស្អាង ខេត្តកណ្តាល។

១១-ឈ្មោះ អៀង ញ៉ាវណ្ណ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

១២-ឈ្មោះស៊ុំ សុភ័ន្ត ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខ ស្នាក់នៅ ភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។

១៣-ឈ្មោះ ផេង សំណាង ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រៃទា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ។

១៤-ឈ្មោះ ណែត សាយ័ន្ត ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខ ស្នាក់នៅផ្ទះលេខ២២៥ ផ្លូវ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

១៥-ឈ្មោះ ឈាន សុថា ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវមិនចាំលេខ ក្រុម៣៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

១៦-ឈ្មោះ ទុយ ភ័ស ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

១៧-ឈ្មោះ អៀម ណារ៉ាន់ ហៅ ចិន ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខ ស្នាក់នៅ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងនោះមនុស្សចំនួន ២៩៨ នាក់ មានទាំងជនជាតិខែ្មរ និងបរទេស ដែលមិនពាក់ព័ន្ធបទល្មើស ដោយមានការឯកភាពពីលោក លី សុផាណា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ការិយាល័យបានធ្វើកិច្ចសន្យាអប់រំ ឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ ដោយមានអាណាព្យាបាលមកធានាយកទៅអប់រំបន្ត ។

ក្នុងនោះ ជនជាតិខ្មែរចំនួន ៦២នាក់ មានសារធាតុញៀនការិយាល័យបានបញ្ជូនទៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន និងជនបរទេសចំនួន ៣១នាក់ ការិយាល័យបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ចាត់ការបន្ត ។

បច្ចុប្បន្ន ជនសង្ស័យចំនួន ១៧នាក់ និងវត្ថុតាង ពាក់ពន្ធ័ប្រព្រឹត្តបទល្មើសការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។