សិស្សសាលាបញ្ញាសាស្ត្រ កូនអ្នកមានជិះសុទ្ធតែឡានទំនើប វាយគ្នាផ្អើលពេញផ្លូវ ទោះមានប៉ូលិសក៏ឃាត់មិនជាប់!
ព័ត៌មាន
29.6K

ភ្នំពេញ៖ ក្មេងៗខ្លះ រកតែលុយទៅរៀនសូត្រនឹងគេមិនបានផង ខ្លះក្រីក្រខ្លាំងត្រូវបង្ខំចិត្តឈប់រៀន ខ្លះទៀតខំតស៊ូយ៉ាងលំបាក រហូតទទួលបានជោគជ័យ ដោយឡែកសិស្សខ្លះទៀត ឪពុកម្តាយមានលុយឲ្យទៅរៀនសូត្រហើយ មិនខំក្រេបយកចំណេះវិជ្ជារ បែរជាណាត់គ្នា វាយគ្នាដូចក្រុមបងធំ មិនខ្វល់ថាមានប៉ូលិសឬគ្មាននោះទេ ហាក់បីដូចជាមិនខ្លាចញញើតទាល់តែសោះ មិនថាពួកគេទាំងអាងអ្វីនោះទេ។

ជាក់ស្តែង ឃ្លីបវីដេអូនេះ ត្រូវបានគេអះអាងថា ជាសកម្មភាពសិស្សសាលាបញ្ញាសាស្ត្រ បានវាយតប់គ្នាយ៉ាងអាណាធិបតេយ្យ នៅតាមបណ្តោយផ្លូវលេខ៣៧០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន វេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ។

ទោះបីជាហេតុការណ៍នេះដែរ មានកម្លាំងសមត្ថកិច្ចចុះមកអន្ដរាគមន៍ជួយឃាត់ក៏ដោយ ប៉ុន្តែក្រុមក្មេងទំនើងទាំងនេះ មានគ្នាច្រើនពេក ពិបាកនៅក្នុងការឃាត់ខ្លាំងណាស់ ៕