ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់​ ករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅស្រុកអន្លង់វែង
ព័ត៌មាន
361

ឧត្តរមានជ័យ៖ កម្លាំងអធិការដ្ឋាននគរបាល ស្រុកអន្លង់វែង នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ បានចុះស្រាវជ្រាវបង្រ្កាបករណីចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខបុរីអ៊ាងហួ ស្ថិតក្នុងភូមិអូរជញ្ជៀន ឃុំ/ស្រុកអន្លង់វែង ។

ជនសង្ស័យឈ្មោះ សន រដ្ឋា ហៅទូច ភេទប្រុស អាយុ២៣ ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

ដកហូតវត្ថុតាងរួមមាន ៖

-ម៉ាទឹកកក (ICE) ចំនួន ១១ កញ្ចប់តូច

-ទូរស័ព្ទដៃចំនួន ០១ គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសុំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕