Man Utd កំពុងចាប់អារម្មណ៍​Onana​​អ្នក​ចាំ​ទី​របស់​Ajax ដើម្បី​​មក​ជំនួស​De Gea

Manchester United​ បាន​ដាក់​គោលដៅ​លើ​អ្នក​ចាំ​ទី​របស់​ក្រុម Ajax គឺ Andre Onana ដើម្បី​យក​ក​ជំនួស​កន្លែង David De Gea ដែល​អាច​ចាកចេញ​​ក្នុង​រដូវ​ក្ដៅ​នេះ។

អ្នក​ចាំ​ទី​De Gea​​​​​​​​កុងត្រា​របស់​គេ​នឹង​អស់​នៅ​ឆ្នាំ​២០២០ ប្រសិន​បើ​អស់​កុងត្រា​នេះ​ De Gea នឹង​ដើរ​ចេញ​​ដោយ​ទទេ Man Utd មិន​បាន​លុយ​មួយ​រៀល​ហើយ។ ហេតុ​ដូច​នេះ United ចង់​លក់​គេ​​នៅ​រដូវ​ក្ដៅ​នេះ​ឲ្យ​ហើយ​ដើម្បី​បាន​តម្លៃ​ខ្លួន។

យោង​តាម The Sun បាន​ចុះ​ផ្សាយ​ថា United បាន​ដាក់​ការ​ចាប់​អារម្មណ៍​លើ Onana បន្ទាប់​ពី​អ្នក​ចាំទី​វ័យ​២៣​​ឆ្នាំ​រូប​នេះ​បង្ហាញ​ទម្រង់​លេង​ល្អ​នាំ Ajax ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Champions League។ អ្នក​ចាំ​ទី​សញ្ជាតិ​កាមេរ៉ូន​​ ពេល​នេះ​មាន​តម្លៃ​ខ្លួន​៤០​លាន​ផោន​​៕ ប្រភព៖ The Sun