រន្ធត់ណាស់! រថយន្តស៊ាំយ៉ុង ពន្លះម៉ូតូប៊ីតលាន់ដូចរន្ទះ ស្លាប់ម្នាក់ក្រោយបញ្ជូនទៅមន្ទីរពេទ្យបាន២ម៉ោង..
ព័ត៌មាន
6.72K

កែប ៖ យុវជនម្នាក់ បានស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍​រវាងរថយន្តស៊ាំយ៉ុង បានបុកជាមួយម៉ូតូហុងដាប៊ីត ពេញទំហឹង លាន់ដូចរន្ទះ កាលពីវេលាម៉ោង១០ និង២០នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ លើចន្លោះបង្កោលគីឡូម៉ែត្រលេខ២៣-២៤ ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ប្រភពព័ត៌មានបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ដម៉ាកសាំយ៉ុង ពណ៌ស មិនស្គាល់ស្លាកលេខ បើកបរពីលិចទៅកើត បានបុកជាមួយម៉ូតូម៉ាកហុងដាប៊ីត​ ពណ៌សលាយក្រហម ស្លាកលេខភ្នំពេញ 1GR-1354 ជិះពីកើតទៅលិច ដោយឈ្មោះ រូយ ឡុង ភេទប្រុស អាយុ១៦ឆ្នាំ ពេញទំហឹង បណ្តាលឲ្យយុវជនម្នាក់របួសធ្ងន់ តែក៏បានស្លាប់ ក្រោយ​បញ្ជូនទៅកាន់មន្ទីរពេទ្យបានប្រហែល២ម៉ោង​។​រីឯរថយន្តបង្ក បានគេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះមករក្សាទុក រង់ចាំស្រាវជ្រាវរករថយន្តបង្ក មកដោះស្រាយគ្នាតាមច្បាប់៕