ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យម្ខាងបាក់ជើង ម្ខាងរបួសស្រាល
ព័ត៌មាន
847

បាត់ដំបង ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ២គ្រឿង បានបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់របួសបាក់ជើងម្ខាង និងម្ខាងទៀតរងរបួសស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ចំណុចផ្លូវ៥៧B ​ភូមិ​ត្រព​សំ​ព្រលិត​ ឃុំ​សន្តិភាព ​ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងឡើយគេឃើញ ​ម៉ូតូ​១គ្រឿង​ ម៉ាក​ហុងដា​ ពណ៌​ខ្មៅ ​ស៊េរី​ឆ្នាំ​២០១៧​ ពាក់​ស្លាក​លេខ ​បាត់ដំបង​1AS-9923 តាម​បណ្តោយ​ផ្លូវខាងលើ ពី​ជើង​ទៅ​ត្បូង​ ហើយក៏មានយុវជនម្នាក់ទៀត ជិះម៉ូតូម៉ាកហុងដា​សេ១២៥ ​ស៊េរី​ឆ្នាំ​២០១៧​ ពណ៌​ខ្មៅ ​ពាក់​​ស្លាក​លេខ​ បន្ទាយមានជ័យ​ 1A-4492​មកស្រប​ទិស​គ្នា​មកពី​ក្រោយបានជិះ​ទាក់​ដៃចង្កូត​ម៉ូតូ​ជន​រង​គ្រោះបណ្តាលឲ្យដួលរបួសធ្ងន់បាក់ជើងម្នាក់ និងម្ខាងទៀតរងរបួសស្រាល ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែង យកម៉ូតូទាំង២គ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕