ឃើញម្ចាស់គេដេកឈឺក្នុងបន្ទប់ ចូលលួចទូរស័ព្ទដៃ ឆែកកាមេរ៉ាសុវត្ថិភាពឃើញ ចាប់ប្រគល់អោយសមត្ថកិច្ច
ព័ត៌មាន
577

កណ្ដាល៖ សមត្ថកិច្ច ចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីអំពើលួច (ទូរស័ព្ទដៃ) កាលពីវេលាម៉ោង ១២ និង១១នាទីថ្ងៃត្រង់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្សារត្រយឹង ភូមិត្រយឹង ឃុំពើក ស្រុកអង្ភស្នួល ។

ជនរងគ្រោះឈ្មោះ វែន រតនា ភេទស្រី អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកអនាម័យផ្សារត្រយឹង ស្នាក់នៅភូមិ-ឃុំកើតហេតុ ។ ជនសង្ស័យទី១-ឈ្មោះអ៊ែល ពន្លឺ ភេទប្រុស អាយុ១៤ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ សព្វថ្ងៃស្នាក់នៅភូមិ-ឃុំកើតហេតុ និងទី២-ឈ្មោះ ឈឿន វ៉ានដេត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ-ឃុំកើតហេតុ ។

វត្ថុតាងចាប់យក៖ ទូរស័ព្ទម៉ាកOPPO ស៊េរីA3S ពណ៌ក្រហម១គ្រឿងជារបស់ជនរងគ្រោះ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុជនរងគ្រោះឈឺ បានដេកក្នុងបន្ទប់ ហើយបានឮសូរមនុស្សដើរ រួចក៏មើលឃើញឈ្មោះ អ៊ែល ពន្លឺ នៅមុខបន្ទប់ តែមិនបានចាំអារម្មណ៍ទេ ក៏ដេកទៀតពេលភ្ញាក់ឡើង ស្រាប់តែបាត់ទូរស័ព្ទដែលទុកនៅលើគ្រែ ក្បាលដំណេក ហើយដើររកមិនឃើញ ទើបទៅមើលកាមេរ៉ាសុវត្ថិភាពបានឃើញឈ្មោះ អ៊ែល ពន្លឺ ជាអ្នកយកចេញ។

លុះមកដល់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង២០នាទី ជនរងគ្រោះបានហៅ ជនសង្ស័យសួរទើបដឹងថា ទូរស័ព្ទដែលលួចនោះ បានយកទៅឲ្យឈ្មោះ ឈឿន វ៉ានដេត ជាអ្នកទុក ។

ករណីនេះ កម្លាំងជំនាញបានកសាងសំណុំរឿង និងបន្តចាត់ការតាមនីតិវិធី៕