បុរស២នាក់ ទាររកភាពយុត្តិធម៌ ខណៈលោក វៀក សុភាព នាយកសាលាភូមិភាគបី ឆបោកប្រាក់សរុប ១១,៨០០ដុល្លារ ជាថ្នូលនឹងការចូលធ្វើមន្ត្រីនគរបាលជាតិ
ព័ត៌មាន
7.45K

ភ្នំពេញ៖ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នេះ បុរស២នាក់ ដែលជាអ្នករស់នៅក្នុងស្រុកទ្រាំងខេត្តតាកែវ និងជាជនរងគ្រោះ បានទាក់ទងមកខាងអង្គភាពTVFB ជួយផ្សព្វផ្សាយរកយុត្តិធម៌ ក្រោយពីបានចាញ់បោក លោក វៀក សុភាព នាយកសាលាភូមិភាគបី ដែលបានឆបោកប្រាក់សរុប ១១,៨០០ដុល្លារ ជាថ្នូលនឹងការចូលធ្វើមន្ត្រីនគរបាលជាតិ តែ៣ឆ្នាំទៅហើយគ្មានលទ្ធផលទាល់តែសោះ។

បុរសទាំង២នាក់ខាងលើ ទី១ឈ្មោះ យិន បូរី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រៃឈើទាល ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ និងទី២ឈ្មោះ អៀម សៀង ភេទប្រុស អាយុ៣១ឆ្នាំ បានជិះរថយន្តតាក់ស៊ីតាំងពីខេត្តតាកែវ ឡើងមកភ្នំពេញ សុំឲ្យTVFB ជួយផ្សព្វផ្សាយសុំភាពយុត្តិធម៌ ដោយបានលើកឡើងថា ខ្លួនឈ្មោះ យិន បូរី បានចាញ់បោក លោកវៀក សុភាព នាយកសាលាភូមិភាគបី ស្នាក់នៅភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ចំនួន៥ពាន់ដុល្លារ ដែលជាលុយខ្ចីពីធនាគារ ទៅពឹងពាក់ឲ្យបានការងាររដ្ឋមន្ត្រីប៉ូលិស ដោយឈ្មោះ វៀក សុភាព បានសន្យាថា ឲ្យតែចេញប្រឡងគឺជាប់ តែមិនដែលឲ្យប្រឡងនោះទេ ។ ក្នុងនោះក៏មានកិច្ចសន្យាជាលាយលក្ខណ៍អក្សរនិងស្នាមមេដៃ ចុះថ្ងៃទី ២០ មិថុនា ឆ្នាំ២០១៦ ផងដែរ។ ក្រោយពីបានលុយជាថ្នូល ៥ពាន់ដុល្លាររួចហើយ តេមិនលើក ទៅសួរនាំ ក៏មិននិយាយរកទៀត ដូចគ្មានរឿងអីកើតឡើង។

ដោយឡែកឈ្មោះ អៀម សៀង ដែលជាជនរងគ្រោះម្នាក់ទៀតបានលើកឡើងថា ខ្លួនបានបាញ់បោក ឈ្មោះ វៀក សុភាព អស់លុយចំនួន៦៨០០ដុល្លារ ជាថ្នូលការប្រឡងជាប់ចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ តាំងពីអាយុគាត់២៨ឆ្នាំ ឥឡូវគាត់៣១ឆ្នាំទៅហើយ ឯណាការងារ ? លុយក៏យកទៅអស់ទៀត ។

ហើយកន្លងមក ឈ្មោះ យិន បូរី ដែលជាភាគីរងគ្រោះ ធ្លាប់បានបង្ហោះ Facebook ម្តងរួចមកហើយថាសូមឲ្យឈ្មោះ វៀក សុភាព សងលុយមកឲ្យខ្លួនវិញ តែកន្លះខែក្រោយមានខាងតុលាការកោះហៅ ទៅសាកសួររឿងបរិហាកេរ្តិ៍និងញុះញង់ ទារជំងឺចិត្ត២ម៉ឺនដុល្លារ ពីខ្លួនទៅវិញ។

ចង់ជ្រាបកាន់តែលម្អិត សូមទស្សនាវីដេអូខាងក្រោម៖