ឡាំប៉ាតាPassApp ជាច្រើនគ្រឿង ត្រូវបានចាប់ឃាត់យកទៅរក្សាទុក ដោយសារចតតាមដងផ្លូវគ្មានសណ្តាប់ធ្នាប់!
ព័ត៌មាន
11.7K

ក្រុងព្រះសីហនុ៖ កម្លាំងចម្រុះ​ របស់រដ្ឋបាលក្រុងព្រះសីហនុ បានចុះរៀបចំសណ្តាប់ធ្នាប់ នៅតាមដងផ្លូវសាធារណៈនៅចំណុចមុខផ្សារលើ ដោយឃាត់ចាប់PassApp រថយន្ត និងម៉ូតូ សរុបជាច្រើនគ្រឿង ដែលចតតាមដងផ្លូវយ៉ាងអាណាធិបតេយ្យ។

ក្នុងនោះ កម្លាំងបានធ្វើការឃាត់ចាប់PassApp ចំនួន០៩គ្រឿង , រថយន្ត០១គ្រឿង និងម៉ូតូចំនួន០៣គ្រឿង ដែលអាជ្ញាធរអះអាងថា ចតគ្មានសណ្តាប់ធ្នាប់ប៉ះពាល់ផ្លូវសាធារណៈ យកទៅរក្សាទុកបណ្តោះអាសន្នច្រើនថ្ងៃ នៅសាលាក្រុងព្រះសីហនុ ដើម្បីដាក់ពិនយ័តាមគោលការណ៏របស់គណបញ្ជាការឯភាពរដ្ឋបាលក្រុង៕