(ព័ត៌មានបន្ថែម) ទុស្សេខ្សែភ្លើង ឆេះផ្ទះមួយខ្នងខ្ទេចទាំងស្រុងទាំងកណ្តាលថ្ងៃត្រង់
ព័ត៌មាន
660

កណ្តាល៖ (ព័ត៌មានបន្ថែម)  មានការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃត្រង់ ខណៈដែលផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុងតែម្តង ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ក្នុងភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះបានឆេះផ្ទះ០១ខ្នងទំហំ ៦ម៉ែត្រ x៨ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ ឈា​ សាវ៉ុក​ ភេទប្រុស អាយុ៣៧ឆ្នាំ និងប្រពន្ធឈ្មោះ មុំ​ សាមន​ ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង រួមទាំងសម្ភារៈមួយចំនួនផងដែរ។ 

ភ្លាមៗ ក៏មានការអន្តរាគមន៍ពីខាងរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យខេត្តចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤សុឺទែនទើបរលត់ជាស្ថាពរ ។ 

ចំណែកមូលហេតុ បណ្ដាលមកពីទុស្សេខ្សែ ភ្លើង៕