(ព័ត៌មានបឋម) អគ្គិភ័យកំពុងលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយខ្នង យ៉ាងសន្ធោសន្ធៅនៅខេត្តកណ្តាល
ព័ត៌មាន
1.49K

កណ្ដាល៖ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង យ៉ាងសន្ធោសន្ធៅ ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍ ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង ១២ និង២០នាទី ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ពេលនេះមានរថយន្តពន្លត់អគ្គិភ័យកំពុងបាញ់ពន្លត់នៅកន្លែងកើតហេតុហើយ ៕