​​Man Utd ចង់ខ្ចីជើង​BaleពីRealវិញ ​​ក្រោយចរចាតម្លៃថ្លៃកប់ពពកមិនត្រូវគ្នា..

Manchester United ត្រូវបានសង្កេតឃើញថា មានចេតនាចង់នាំយកខ្សែប្រយុទ្ធជម្រើសជាតិវែល Gareth Bale ពី Real Madrid ទៅបង្ហាញខ្លួននៅទឹកដី Premier League សារជាថ្មី ដោយតាមរយៈការចង់ទិញផ្តាច់ ប៉ុន្តែការចរចារតម្លៃខ្លួនពុំត្រូវរ៉ូវគ្នា ពេលនេះបង្វែរចំណាប់អារម្មណ៍ក្នុងការខ្ចីជើង​វិញ។ បើតាមរបាយការណ៍ពីខែមុននេះ ក្លឹបអង់គ្លេសខាងលើបានធ្លាប់ហ៊ានសួរចែចូវជាមួយកញ្ចប់ទឹកប្រាក់ ៧៥លានផោនម្តងរួចមកហើយ ប៉ុន្តែត្រូវបាន Real Madrid បដិសេធ ដោយទាមទារលើសពី១០០លានផោន។

ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំខាងលើ ហាក់ដូចជាពុំស្ថិតនៅក្នុងជម្រើសរបស់លោក Zinedine Zidane ទៀតឡើយសម្រាប់រដូវកាលថ្មី២០១៩/២០២០ ខាងមុខនេះ។

បើតាមប្រភពពី Metro UK បង្ហាញថា សំណើខ្ចីជើងនេះនាំមកទឹកដី Old Trafford នេះ Manchester United ហ៊ានឲ្យប្រាក់ឈ្នួលប្រចាំសប្តាហ៍បំបែកកំណត់ត្រាក្លឹបបច្ចុប្បន្ន ដោយហ៊ានផ្តល់ ៤៨ម៉ឺនផោនក្នុងមួយសប្តាហ៍ ខណៈបច្ចុប្បន្នភាព Gareth Bale នៅជាមួយ Real Madrid បានត្រឹមតែ ៣០ម៉ឺនផោនក្នុងមួយសប្តាហ៍ប៉ុណ្ណោះ៕ ប្រភព៖ vehanews