​អបអរសាទរ!​ គោព្រៃកម្ពុជា​ បន្តឈ្នះ​​ប៉ាគីស្ថាន​​២-១​​ឡើងវគ្គ​បន្ត​​​FIFA World Cup ​2022​​!!

ក្រុម​បាល់ទាត់​គោព្រៃ​កម្ពុជា​ បន្ត​ឈ្នះ​ក្រុម​បាល់ទាត់ ​ប៉ាគីស្ថាន​ ២-១​ នៅ​ឯ​ប្រទេស​កាតា នៃ​ការ​ប្រកួត​វគ្គ​ជម្រុះ​ពាន​រង្វាន់​ FIFA World Cup ​2022​ ជើង​ទី២​នេះ។​

​ក្រុម​បាល់ទាត់​ប៉ាគីស្ថាន​ បាន​ដាក់​សម្ពាធ​ខ្លាំង​មក​លើ​កម្ពុជា​នៅ​វគ្គ​ទី១​ រហូត​អាច​រក​គ្រាប់​បាល់​បាន​១គ្រាប់​ ពី​ការ​ពិន័យ​បាល់​១១ម៉ែត្រ​ នៅ​នាទី​១៧​ ពី​ក្រុម​កម្ពុជា​ដែល​ធ្វើ​ឲ្យ​ប៉ះ​ដៃ​ក្នុង​តំបន់​អ្នក​ចាំ​ទី ជា​លទ្ធផល​រហូតបញ្ចប់​វគ្គ​ទី១​ កម្ពុជា​ ០-​ ១ ​ប៉ាគីស្ថាន។​ ចូល​ដល់​វគ្គ​ទី២​ បន្ទាប់​ពី​បាន​យុទ្ធ​សាស្រ្ត​ថ្មី ​ពី​សំណាក់​គ្រូ​ជម្រើស​ជាតិ​កម្ពុជា​ បាន​ធ្វើ​ឲ្យ​ក្រុម​លេង​បាន​ល្អឡើង​វិញ​ និង​មាន​សាច់​បាល់​សម្រុក​រហូត​អាច​រក​បាន​២គ្រាប់​ ដោយ​កីឡាករ សេត រ៉ស៊ីប នៅនាទី៦៣ និង​១គ្រាប់​ទៀត​ចុង​ម៉ោងនាទី៨៩ ដោយ​ រឹង ប៊ុនហៀង។ លទ្ធផល​ផ្លូវ​ការ​៩០នាទី កម្ពុជា ២-១ ប៉ាគីស្ថាន។​

គួររម្លឹក​​ថា​ ​​កម្ពុជា​បាន​យក​ឈ្នះ​ក្រុម​ប៉ាគីស្ថាន​ នៃ​ការ​ប្រកួត​វគ្គ​ជម្រុះ​ពាន​រង្វាន់​ FIFA World Cup ​2022 ​ទាំង​ពីរ​ជើង។​ ជើង​ទី១​នៅ​កម្ពុជា​ ២-០​ កាល​ពី​ថ្ងៃ​ទី៦​ ខែ​មិថុនា​ ខណៈ​ជើង​ទី២​ ឈ្នះ​ដោយ​លទ្ធផល​ ២-១​ សរុប​គ្រាប់បាល់ទាំងពីរលើក​ ៤-១ ៕​ 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា