រន្ធត់ទាំងព្រឹកប្រលឹម! រថយន្តបេីកបុកម៉ូតូ​ ត្រង់ចំណុចស្តុបបែកជាបួន​ បណ្តាលអោយនារីម្នាក់​ ហោះផ្លោងបោកក្បាលស្លាប់មួយ​ រំពេច​ និងបុរសម្នាក់​ទៀត​ រងរបួសធ្ងន់​បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ
ព័ត៌មាន
7.6K

ភ្នំពេញ​៖​ រន្ធត់ទាំងព្រលឹម​ ! នារីម្នាក់បានស្លាប់​បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង​ ចំណែកបុរសម្នាក់ទៀត​ រងរបួសធ្ងន់​ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ​ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍​ ដោយជិះម៉ូតូម៉ាក​ និច​ ១គ្រឿង​ ត្រូវរថយន្តម៉ាក​ កូរ៉ូឡា​ ១គ្រឿង​ បើកក្នុងល្បឿនលឿន​ ទៅបុក​ យ៉ាងពេញទំហឹង​ ត្រង់ចំណុចស្កុបបែកជាបួន​ នាវេលាម៉ោង៥និង១០នាទីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម​ កែងផ្លូវលេខ២១៤ ស្ថិតនៅក្នុងជ័យជំនះ ខណ្ឌដូនពេញ ។

ជនរងគ្រោះមានឈ្មោះថា​ ៖​ នាង​ នាគភា​ ភេទស្រី​ អាយុ២៦​ មុខរបរនៅផ្ទះ​ ស្រុកកំណេីតនៅខេត្តបាត់ដំបង​ ។

យោងតាមប្រភពព័ត៍មានពីកន្លែងកេីតហេតុបានអោយដឹងថា​ ៖​ មុនពេលកេីតហេតុ​ គេបានឃើញ​ បុរសនារី​ ២នាក់​ ជិះម៉ូតូម៉ាក​ និច​ ១គ្រឿង​ ពណ៍ស​ ពាក់ស្លាកលេខកំពង់ធំ1L-1980 ជិះឌុបគ្នាធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២១៤​ ក្នុងទិសដៅពីលិចទៅកេីត​ ខណ:មកដល់ចំណុចកេីតហេតុ​ ត្រង់ចំណុចស្កុបបែកជាបួន​ កែងនឹងផ្លូវព្រះនរោត្តម​ ក៏ត្រូវរថយន្តម៉ាក​ កូរ៉ូឡា​ ពណ៍ក្រហម​ ១គ្រឿង​ ពាក់ស្លាកលេខភ្នំពេញ2A-6706​ បេីកបរដោយបុរសម្នាក់​ ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះនរោត្តម​ ក្នុងទិសដៅពីត្បូងទៅជេីង​ ក្នុងល្បឿនយ៉ាងលឿន​ ប្រភពដ៏ដែរបន្តថា​ ៖​ ខណ:ដែលភ្លេីងស្កុបពណ៍ខៀវ​ខាងម៉ូតូ​ធ្វេីដំណេីរឆ្លងទៅ​ ស្រាប់តែរថយន្តមិនបន្ថយល្បឿន​ ក៏បេីកទៅបុកម៉ូតូរបស់ជនរងគ្រោះ​ ខាងលេី​ យ៉ាងពេញទំហឹង​ បណ្តាលអោយនារីភាគីម៉ូតូបានដួលបោកក្បាលស្លាប់​បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង​យ៉ាងអាណោចអាធ័ម​ ចំណែកបុរសម្នាក់ទៀត​ បានរងរបួសធ្ងន់ធ្ងរ​ ត្រូវបានរថយន្តដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បង្កអោយមានការភ្ញាក់ផ្អេីលយ៉ាងខ្លាំង​ដល់សមត្ថកិច្ចចុះមកអន្តរាគម៍ទាំងព្រឹកព្រលឹមតែម្តង​ ។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ​ធ្វេីការវាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុក​ ចំណែកសព​សមត្ថកិច្ចធ្វេីកំណត់ហេតុ​ ប្រគល់អោយក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី​នៅស្រុកកំណេីត​ ៕