​Shareចែកគ្នាមើល! ​ការប្រកួត កម្ពុជា-ប៉ាគីស្ថាន​​ ជើងទី២នៅម៉ោង​១១យប់នេះ​(មានLink)

​ការប្រកួតវគ្គជម្រុះជុំទី១ ជើងទី២ រវាងក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា ទល់នឹងក្រុមជម្រើសជាតិប៉ាគីស្ថាន ពីទីក្រុងដូហា ប្រទេសកាតា ត្រូវនឹងម៉ោង​១១យប់នេះ នៅកម្ពុជា នៅថ្ងៃទី ១១ខែមិថុនាឆ្នាំ ២០១៩។

​សូមរម្លឹកថា កាលពីជើងទី១ ក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះលើប៉ាគីស្ថាន ដោយលទ្ធផល​២​ទល់នឹង​០ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដែលរកគ្រាប់​បាល់ទី១ ដោយកីឡាករ សៀង ចន្ធា នៅនាទី៨១ និងគ្រាប់ទី២ ដោយកីឡាករ គួច សុកុម្ភៈ នៅនាទី៨៤។

ក្នុងនោះដែរ បើយោងតាមផេករបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហោះថា ដើម្បីអោយបងប្អូនអ្នកគាំទ្រកម្ពុជា បានទស្សនាការប្រកួតជើងទី២ នៃការប្រកួតរវាង ក្រុមជម្រើសជាតិបាគីស្ថាន និង ក្រុមជម្រើសជាតិកម្ពុជា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងធ្វើការផ្សាយ ការប្រកួតនេះ ទៅកាន់គណនី Mycujoo របស់សហព័ន្ធបាល់ទាត់បាគីស្ថាន។

សូមបញ្ជាក់ដែរថា ដោយសារការប្រកួតជើងទី២នេះ ពុំមានការផ្សាយផ្សាយផ្ទាល់នៅលើប៉ុស្តន៍ទូរទស្ស ពីខាងកាតា ឬ បាគីស្ថាន ដូច្នេះស្ថានីទូរទស្សក្នុងស្រុកនៅកម្ពុជាយើង ក៏មិនអាចទិញសិទ្ធផ្សាយបន្តផ្ទាល់មកកម្ពុជាបានឡើយ។

ម្យាងវិញទៀត សម្រាប់សិទ្ធផ្សាយទៅលើ digital ដូចជា Facebook, YouTube..... គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ បាគីស្ថាន ដែលសិទ្ធនេះដែរ បាគីស្ថានក៏មានការព្រមព្រាងជាមួយ Mycujoo ជាដៃគូរសហការផ្សព្វផ្សាយ។

ប៉ុន្តែដោយសារខាងបាគីស្ថានមិនមាន ក្រុមការងារទៅធ្វើការឡាយ (Live) ដូច្នេះហើយ ក្រុមការងាររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាយើងនិងជួយផ្សព្វផ្សាយការប្រគួតនេះដើម្បីបងប្អូន អ្នកគាំទ្រក្រុមជម្រើសជាតិយើងបានទស្សនា។

យើងក៏សូមអធ្យាស្រ័យទុកជាមុន បើសិនជាមានការរអាក់រអួលពេលកំពុងផ្សាយ សូមអរគុណ។

ក្រុមការងារយើងនិង post link នៅម៉ោង​៧​យប់នេះ៕ ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

លោកអ្នកអាចតាមដានទស្សនាតាមរយៈលីង​៖