ស៊យទាំងព្រឹក! បើករថយន្ត វ៉ាជែងទៅបុកចំឡិចស៊ីស៥៧០ ស៊េរី២០១៩ គ្រាន់តែលឺជួសជុលអស់១,៦០០០ដុល្លារ និយាយលែងចេញ..
ព័ត៌មាន
57.6K

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តហ៊ីយ៉ាន់ដាយដឹកអាប៊ុលមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 3A-0310 វ៉ាជែងជ្រុលទៅបុករថយន្តលុចស៊ីស៥៧០ ស៊េរីទំនើប២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-2068 មួយគ្រឿងនៅខាងមុខ បណ្តាលឲ្យរងការខូចខាត ដោយភាគីខាងរថយន្តសួរទៅក្រុមហ៊ុនពីតម្លៃជួសជុល អស់រហូតដល់ ១,៦០០០ដុល្លារសហរដ្ឋអាមេរិកឯណោះ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង ១០ព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយកើតហេតុ ដោយសារតែមិនអាចចរចារគ្នាត្រូវ សមត្ថកិច្ចក៏ធ្វើការវាស់វែង យករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕