ព័ត៌មានបន្ថែម៖ សោកនាដកម្ម! ស្លាប់មនុស្ស១១នាក់ និង​របួសធ្ងន់២នាក់ ក្នុងករណី​រថយន្ត៣គ្រឿងបុកគ្នាផ្ទុះឆេះ នៅស្រុកភ្នំស្រួច
ព័ត៌មាន
43.1K

កំពង់ស្ពឺ៖ (ព័ត៌មានបន្ថែម)ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ត៣គ្រឿងបានបុកគ្នាយ៉ាងរន្ធត់នៅស្រុកភ្នំស្រួច បានបណ្តាលឲ្យមាន មនុស្ស១១នាក់ស្លាប់និងមាន២នាក់រងរបួសធ្ងន់ ត្រូវបានដឹក យកទៅសង្គ្រោះនៅមន្ទីពេទ្យ។ នេះបើយោងតាមគណនី​ហ្វេសប៊ុក​អភិបាលខេត្តកំពង់ស្ពឺ។

ហេតុការណ៍មួយនេះកើតឡើងនៅវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៨៥-៨៦ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បណ្តាលឲ្យផ្ទុះបង្កទៅជាអគ្គិភ័យឆាបឆេះរថយន្ត២គ្រឿង យ៉ាងខ្លាំង។

ចំពោះមូលហេតុគឺដោយសាររថយន្តម៉ាក់ HIGLANDER វ៉ាជែងបានជ្រុលទៅបុកជាមួយរថយន្តទេសចរណ៍២៤កៅអី មកពីមុខរួចជ្រុលទៅបុកនឹងរថយន្តកូរ៉េ១គ្រឿងបណ្តាលឲ្យឆាបឆេះតែម្តង៕