កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត​ បង្ហាញផេកក្លែងក្លាយឲ្យប្តូរឈ្មោះចេញពីឈ្មោះរបស់លោកជាបន្ទាន់ មុននឹង..
កម្សាន្ត
1.74K

យោងតាមគណនីFacebook page ផ្លូវការរបស់ កំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត បានធ្វើការបង្ហោះផេកក្លែងក្លាយជាច្រើន ដែលសុទ្ធតែជាផេកមិនពិត យកឈ្មោះរបស់លោកយកទៅប្រើ និងបានលើកឡើងថា៖ «សូមអរគុណបងប្អូន ដែលតែងតែគាំទ្រដល់ខ្ញុំបាទ ជាពិសេសដល់បងប្អូន ដែលគាំទ្រហើយបានបង្កើតផេកដាក់ឈ្មោះខ្ញុំបាទ។ ខ្ញុំពិតជារំភើបរីករាយមែនទែន សម្រាប់គាំទ្រពោរពេញដោយក្តីស្រឡាញ់របស់បងប្អូន ប៉ុន្តែខណៈពេលខ្ញុំបាទ ខេមរៈ សិរីមន្ត សូមធ្វើការស្នើដល់បងប្អូន ដែលបានបងបង្កើតផេក ដែលមានឈ្មោះខ្ញុំ សូមឲ្យបងប្អូនប្តូរឈ្មោះទៅឈ្មោះផ្សេងទៀត ដើម្បីកុំឲ្យមានការយល់ច្រឡំណាមួយ ហើយបើបងប្អូនមិនបានប្តូរឈ្មោះទេ ក្រុមការងារកាន់ផេករបស់ខ្ញុំ និងធ្វើការ Report (រាយការណ៍) ផេកបងប្អូនហើយ។ ដោយក្តីគោរពអំពីខ្ញុំ ខេមរៈ សិរីមន្ត» ៕