ព័ត៌មានបន្ថែម ៖ ខឹងលោកសង្ឃ ស្រោចទឹកអោយហើយធ្វើអោយយីអ៊ុនដាក់រកស៉ីមិនឡើង យកកាំភ្លើងស៊េរីទំនើបតាមបាញ់ដល់កុដ្ឋ ផ្អើលសមត្ថកិច្ចឃាត់ខ្លួន
ព័ត៌មាន
65K

ភ្នំពេញ៖ ស្រ្តីជើងខ្លាំងម្នាក់ដោយសារតែរឿងព្រះសង្ឃមួយអង្គស្រោចទឹកអោយហើយធ្វើអោយយីអ៊ុនដាក់រកស៉ីនិងដេកមិនលក់ ដោយមានអារម្មណ៍ដូចត្រូវអំពើ ដែលស្រោចទឹកកាលពីក្នុងអំឡុងខែ០៥ឆ្នាំ២០១៧ ដោយខឹងពេកបានយកកាំភ្លើងស៊េរីទំនើបមួយដើមតាមបាញ់លោកដល់កុដ្ឋ ផ្អើលសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ។

ករណីប្រត្តិបត្តិការបង្ក្រាបជាក់ស្ដែង ករណីប៉ុនប៉ងឃាតកម្ម(ដកអាវុធខ្លីបាញ់ចំនួន០២គ្រាប់)និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត្តិនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃសុក្រ៥កើតខែជេស្នឆ្នាំកុរឯកសក័ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នៅចំណុចក្នុងកុដ្ឋលេខ២៣វត្តសារ៉ាវ័ន្ត ផ្លូវលេខ១៧៨ភូមិទី៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញរាជធានីភ្នំពេញ។

មន្រ្តីនគរបាលផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផាន ស្រីលីន ភេទស្រីអាយុ២៨ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះ មានទីលំនៅផ្ទះជួលជាន់ទី២ផ្លូវលេខ២១៧សង្កាត់អូឬស្សីទី៤ខណ្ឌ៧មករារាជធានីភ្នំពេញ ពីបទ ប៉ុនប៉ងឃាតកម្ម(ដកអាវុធខ្លីបាញ់ចំនួន០២គ្រាប់)និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ ។ វត្ថុតាងចាប់យកបាន: អាវុធខ្លីមួយដើមម៉ាកZORAKI.M906 លេខ០០០១២៦.បង់មួយ.គ្រាប់ចំនួន០២គ្រាប់.ទូរស័ព្ទដៃមួយគ្រឿងម៉ាកVIVOពណ៌ឈាមជ្រូក.លុយចំនួន១០០ដុល្លា.លុយខ្មែរចំនួន២មឺុនរៀលនិងកាបូបស្ពាយពណ៌ស្លែមួយ។ ចំណែកជនរងគ្រោះ ឈ្មោះសឿន ពិសិទ្ធ ភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរមុខរបរជាព្រះសង្ឃស្នាក់នៅកុដ្ឋលេខ២៣ក្នុងវត្តសារាវ័ន្តផ្លូវលេខ១៧៨សង្កាត់ជ័យជំនះខណ្ឌដូនពេញ ។

មន្រ្តីដដែលបន្តថា មុខពេលកើតហេតុ នៅវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០១៩ ជនរងគ្រោះឈ្មោះសឿនពិសិទ្ធ ភេទប្រុសអាយុ២៨ឆ្នាំជាព្រះសង្ឃកំពុងគង់នៅវត្តសារាវ័ន្តផ្លូវលេខ១៧៨សង្កាត់ជ័យជំនះខណ្ឌដូនពេញ ពេលនោះស្រាប់តែមានជនសង្ស័យឈ្មោះផាន ស្រីលីន ភេទស្រីអាយុ២៨ឆ្នាំបានដើរចូលទៅក្នុងកុដ្ឋលេខ២៣ដើម្បីជួបជនរងគ្រោះរឿងស្រោចទឹកអោយហើយធ្វើអោយយីអ៊ុនដាក់រកស៉ី និងដេកមិនលក់ ដោយមានអារម្មណ៍ដូចត្រូវអំពើ ដែលស្រោចទឹកកាលពីក្នុងអំឡុងខែ០៥ឆ្នាំ២០១៧ ដោយខឹងពេក បានដកអាវុខ្លីខាងលើបាញ់ចំនួន០២គ្រាប់តែពុំត្រូវរងរបួសទេក៏មានការផ្អើលឆោឡោ ពេលនោះត្រូវបានកំលាំងល្បាតរបស់ប៉ុស្តិ៍ជ័យជំនះនិងកំលាំងផ្នែកយុត្តិធម៌ឃើញបានអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងអាវុធខ្លីនាំមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។

បន្ទាប់ពីឃាត់ខ្លួនជនស្រ្តីជើងខ្លះផងរួច នៅចំពោះមុខសមត្ថកិច្ចខ្លួនបានសារភាពថា អាវុធខ្លីម៉ាកZORAKI.M906លេខ000126 ជនសង្ស័យបានទិញតំលៃ១៥០០ដុល្លានៅប្រទេសថៃ កាលពីខែមេសាឆ្នាំ២០១៩ ។ ជនសង្ស័យមិនធ្លាប់ប្រើប្រាស់គ្រឿងញៀនទេ(តាមរយះធ្វើតេស្តទឹកនោម)។

បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាផ្លូវច្បាប់ ៕