លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាផ្ទាល់ ក្នុងការ ចុះឡោមព័ទ្ធនិងឆែកឆេរ ក្លឹបកម្សាន្ត លុច្សសារី​(Luxurious) ទាំងកណ្ដាលអធ្រាត្រ ដោយឃាត់ខ្លួនមនុស្សជាច្រើននាក់ រួមទាំងដកហូតបានគ្រឿងញៀនមួយចំនួនទៀតផង
ព័ត៌មាន
16.5K

រាជធានីភ្នំពេញ ៖ យោងតាម page facebook ជាផ្លូវការរបស់ស្នងការនគរបាលរាជធានីភ្នំពេញបានចេញផ្សាយនៅមុននេះបន្តិចថា ( ព័ត៍មានបឋម ) ៖ នាវេលាម៉ោង ២ យប់រំលងអាធ្រាតឈានចូលថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០១៩នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ដែលដឹកនាំដោយ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង​អភិបាលរងសាលារាជធានីភ្នំពេញ​ ព្រមទាំងព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ រួមជាមួយសមត្ថកិច្ចមូលដ្ឋាន​ កំពុងបង្រ្កាបកន្លែងកម្សាន្ត លុច្សសារី​(Luxurious) ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២១៤ ស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ហេីយបន្ទាប់ពីត្រួតពិនិត្យក្លិបនេះ​ បានរកឃេីញសារធាតុញៀនមួយចំនួន​ ចំណែកមនុស្សរាប់រយនាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕

ចំពោះព័ត៌មានលម្អិតយើងនឹងធ្វើការបញ្ជាក់បន្ថែមទៀតនៅលើគេហទំព័ររបស់ TVFB សូមអរគុណមេត្តារង់ចាំតាមដានបន្ត