Van Dijk៖ គ្មានអ្វីត្រូវបារម្ភចំពោះRonaldoនោះទេ ​​នៅ​វគ្គ​ផ្តាច់ព្រ័ត្រNations League

​ក្រុម​ជម្រើសជាតិ​ព័រទុយហ្គាល់ ​នឹង​ត្រូវ​តតាំង​ជាមួយហូឡង់ ​នា​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​រង្វាន់ Nations League នា​ថ្ងៃ​ទី ៩ ​មិថុនា​ចុង​សប្តាហ៍​នេះ ក្រុម​ដែល​ឈ្នះ​ជើង​ឯក​ក្រៅ​ពី​លើក​ពាន ក៏​ទទួល​បាន​ប្រាក់​រង្វាន់​សរុប ១០,៥ លាន​អឺរ៉ូ (រាប់​តាំង​ពី​វគ្គ​ចែក​ពូល)។

យ៉ាងណាមិញ​ប្រធានបទ​ដ៏​ក្តៅ​គគុក​មួយ​គឺ​ត្រូវ​បាន​គេ​ពោល​ពាក្យ​ថា៖ “ស្តេច​ប្រយុទ្ធ​នឹង​ត្រូវ​តតាំង​ស្តេច​ការពារ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Nations League”។ ជុំវិញ​ការ​ប្រកួត​កៀក​ជិត​មក​ដល់​កីឡាករ Virgil van Dijk ដែល​កំពុង​ត្រូវ​បាន​គេ​សរសើរ​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​បាន​និយាយ​ថា​ក្រុម​ព័រទុយហ្គាល់​ទាំង​មូល​ទើប​ជា​បញ្ហា​ដែល​ខ្លួន​ត្រូវ​ព្រួយ​ពិត​ប្រាកដ ពោល​គឺ​មិន​មែន​តែ Ronaldo ម្នាក់​ទេ។

ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Van Dijk និយាយ៖ «យើង​នឹង​បាន​ឃើញ ដោយ​វា​មិន​មែន​តែ​បញ្ហា​នឹង Cirstiano Ronaldo ម្នាក់​ទេ នេះ​យើង​នឹង​តតាំង​ក្រុម​ព័រទុយហ្គាល់​ដ៏​ល្អ​មួយ អ៊ីចឹង​យើង​នឹង​មើល​ថា​មាន​រឿង​អ្វី​កើត​ឡើង​»៕

ប្រភព៖ FoxSportAsia​, cambotrends