សួស វីហ្សា និងថមមី ភ្ជាប់ពាក្យហើយនៅព្រឹកនេះ
កម្សាន្ត
11.9K

តារាចម្រៀងស្រី កញ្ញាសួស វីហ្សា និងលោកថមមី ក្រោយបានឆ្លងកាត់រឿងរ៉ាវជាច្រើនជាមួយគ្នា ពេលនេះបានសម្រេចចិត្តភ្ជាប់ពាក្យហើយ​ នៅក្នុងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ។

ការភ្ជាប់ពាក្យ ដើម្បីរឹតចំណងស្នេហារបស់អ្នកទាំង២ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើល ខណៈដែលអ្នកទាំង២ មិនធ្លាប់បង្ហើបពីថ្ងៃជោគជ័យរបស់ខ្លួនពីមុនមក។

ក្នុងថ្ងៃពិសេសនេះ គេសង្កេតឃើញ កញ្ញា សួស វីហ្សា បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតបំផុត នៅក្នុងសម្លៀកបំពាក់បែបបុរាណ ស្របពេលពិធីនេះ កំពុងប្រារព្ធធ្វើឡើងយ៉ាងអធឹមអាធ័ម ដោយមានវត្តមានមិត្តរួមអាជីព ដែលជាតារាល្បីៗចូលរួមផងដែរ ៕