គោព្រៃកម្ពុជា៖ សូម​​អរគុណដល់បងប្អូនទាំងអស់គ្នា ដែល​មកចូលរួមគាំទ្រទាំងមានភ្លៀងធ្លាក់ជោក​ជាំនៅពហុកីឡដ្ឋាន​

ក្រុមជម្រើសជាតិកម្ពុជា ពួកយើងទាំងអស់គ្នា​​ សូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់គ្នា ដែលបានមកចូលរួមគាំទ្រផ្ទាល់​​ទោះជាមានភ្លៀងធ្លាក់ជោក​ជាំនៅពហុកីឡដ្ឋាន​ ក៏ដូចជាបងប្អូននៅគេហដ្ឋានដែលបានលើកទឹកចិត្តដល់ក្រុមជម្រើសជាតិកម្ពុជាយើង។​ ​

គួរបញ្ជាក់ថា ក្រុមគោព្រៃកម្ពុជា យកឈ្នះលើក្រុម បាគីស្ថាន ដោយលទ្ធផល២-០ កាលពីយប់មិញ នៅពហុកីឡដ្ឋាន នៃការប្រកួត FIFA World Cup Qatar 2022 & Asian Cup 2023 Qualifiers វគ្គជម្រុះ Preliminary Joint Qualification Round 1។

សម្រាប់​ការ​ប្រកួតនេះ​ដែរ ​នៅតង់ទី១ កម្ពុជា​មាន​ឱកាស​ក្នុងការ​ស្វែងរក​គ្រាប់​បាល់​ដែរ ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច​ឡើយ ស្រ​បពេល​ខាង​ក្រុម​ប៉ាគីស្ថាន ហាក់មិនទាន់​ធ្វើ​បាន​ល្អ​នៅ​ឡើយ​ទេ។ ចប់វគ្គទី១ ក្រុមទាំងពីរ​បាន​ត្រឹម​ស្មើគ្នា ០-០ ​ប៉ុណ្ណោះ។ ចូលដល់តង់២ វិញ ក្រុម​ប៉ាគីស្ថាន មាន​ឱកាស​ល្អ​ច្រើន​សម្រាប់​ការ​រក​គ្រាប់​បាល់ ប៉ុន្តែ​ពួកគេ​ធ្វើ​មិន​បាន​សម្រេច។ ជាក់ស្តែង កីឡាករវ័យក្មេង សៀង​ ចន្ធា​ បានស៊ុតបញ្ចូលទីគ្រាប់ទី១​ ឱ្យកម្ពុជានាំមុខនៅនាទី៨១ នាំមុខមុន១-០ លើក្រុមប៉ាគីស្ថាន ប៉ុន្តែមិនទាន់បាន​២នាទីស្រួលបួលផង កីឡាករវ័យចាស់ គួច សុគុម្ភៈ ធ្វើ​បាន​សម្រេច ស៊ុតបញ្ចូលទី១គ្រាប់ទៀត ក្រោយ​ពី​ញ៉ាក់​ដាច់​ខ្សែ​ការពារ​ប៉ាគីស្ថាន​បាន​យ៉ាង​ល្អ។ ចប់​ការ​ប្រកួត​ គោ​ព្រៃ​កម្ពុជា ឈ្នះ​ក្នុង​លទ្ធផល ​២-០ លើ​ក្រុម​ប៉ាគីស្ថាន៕ 

រូបភាព​៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា