នាយ ក្រឹម ​បួស​មុខ​ភ្លើង កាន់​ទុក្ខ​និងសងគុណម្តាយនៅ​កម្ពុជា ព្រោះមិន​អាច​ចូលរួម​បុណ្យ​សព​ម្ដាយបាន..
កម្សាន្ត
2.73K

លោកពូក្រឹម បានបំពេញបំណងគ្រងស្បង់ចីវរ ធ្វើតាមការសន្យា ដោយបានបួសមុខភ្លើងតាមប្រពៃណីសាសនារបស់ខ្មែរ ដើម្បីសងគុណ​និងសូមខមាលទោស រាល់កំហុសខុសឆ្គង ដែលមានកន្លងមក ជូនលោកឪពុក ដែលបានផ្តល់កំណើត និងអ្នកម្តាយដែលបានបង្កើតនិងបីបាច់ថែរក្សារូបលោក តាំងពីនៅក្នុងផ្ទៃរហូតមក តែពេលនេះអ្នកម្តាយបានលាចាកលោកទៅហើយ។

លោកបានបួងសួងសូ​មឲ្យវិញ្ញាណក្ខន្ធរបស់ញោមម្តាយទៅកាន់ឋានសុគតិភព និងបួងសួងដល់ព្រះជាម្ចាស់ សូមព្រលឹងអ្នកម្តាយទៅកាន់ឋានសួគ៌។ ចាប់ពីពេលនេះលោកលែងម្តាយជាទីគោរពនឹងស្រលាញ់បំផុតហៅទៀតហើយ ។ ទាំងនេះជាការលើកឡើងរបស់គណនីFacebook ឈ្មោះ Om Nimoun ។

សូមបញ្ជាក់ថា ម្តាយបង្កើតរបស់លោកពូក្រឹម បានទទួលមរណភាពកាលពី៤ នៅសហរដ្ឋអាមេរិក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ ។ ដំណឹងដ៍ក្រៀមក្រំនេះ ធ្វើឲ្យមហាជន ក៏ដូចជាមិត្តមួយអាជីពរបស់លោកពូក្រឹម មានការសោកស្តាយ និងចូលរួមរំលែកទុក្ខផងដែរ៕