ឌួង ហ្សូរីដា ត្រូវបានតែងតាំងជាអគ្គរដ្ឋទូតសុច្ឆន្ទៈតំណាងសមាគមអភិរក្សដំរី ខេត្តរតនៈគិរី
កម្សាន្ត
1.03K

យោងតាមប្រភពផ្លូវការរបស់សមាគម​អភិរក្ស​ដំរី​អៃរាវត្តា (Airavata Elephant Foundation) បានប្រកាសឲ្យដឹងថាពេលនេះ ពិធីការិនី និងតារាសម្តែងល្បីឈ្មោះ ជាពិសេសគឺជាអ្នកជំនួញស្រីដែលមានភាពឈ្លាសវៃ ឌួង ហ្សូរីដា ទទួលបានការតែងតាំងជា​អគ្គរដ្ឋទូត​សុច្ឆន្ទៈតំណាងសមាគមមួយនេះ។ ដោយនាងមានភារកិច្ច​ផ្សព្វផ្សាយ​ពី​ការអភិរក្ស​សត្វ​ដំរី​នៅ​កម្ពុជា ព្រោះតែសត្វដំរីនៅប្រទេសកម្ពុជាយើងស្ទើរតែផុតពូជទៅហើយ។

ដោយសត្វដំរីដែលសមាគមអភិរក្សដំរីអៃរាវត្តាធ្វើការថែទាំ គឺជាដំរី៤ក្បាលចុងក្រោយដែលរស់រានមានជីវិតលើទឹកដីខេត្តរតនៈគិរី។

ក្នុងនោះ កញ្ញា ឌួង ហ្សូរីដា ក៏បានបង្ហោះសារនៅលើFacebookថា «សូមអាណិត​ ស្រលាញ់​ និង​ ថែររក្សាពួកខ្ញុំផង​ យេីងមានតែ៤នាក់ទេនៅរតន:គីរី​ និង​ តែ​ ៦៩នាក់ក្នុងប្រទេស។ កុំចាំដល់ពេលបាត់បង់ពួកខ្ញុំអស់​ ទេីបអ្នកស្តាយក្រោយណា…! ផ្តេីមការចាប់អារម្មណ៍មកលេីពួកខ្ញុំ​ ពីពេលនេះណា​ សុំអង្វរ»៕

សូមចូលរួមអភិរក្ស​សត្វ​ដំរី​នៅ​កម្ពុជា ទាំងអស់គ្នា៕