ចំណងស្នេហ៍ខុសជំនាន់ សុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់ លី វ៉ាហេទ កាន់តែមានភាពផ្អែមល្ហែម
កម្សាន្ត
3.77K

ភ្នំពេញ៖ ស្នេហ៍ខុសជំនាន់ សុខ សោម៉ាវត្តី និងកម្លោះស្រស់សង្ហាកីឡាករបាល់ទាត់ លី វ៉ាហេទ កាន់តែធ្វើឲ្យទស្សនិកជនជាច្រើនបានបង្ហាញការសាទរ និងលើកឡើងពីការច្រណែនខ្លាំងចំពោះស្នេហាខុសវ័យ១គូរនេះ។ ការលើកឡើងនេះក្រោយពីចំណងស្នេហ៍មួយនេះកាន់តែបើកចំហរកាន់តែផ្អែមល្ហែមខ្លាំងធ្វើឲ្យអ្នកឃើញមិនច្រណែនមិនបាន។

ជាក់ស្តែង កាលពីថ្មីៗនេះ ​សុខ សោម៉ាវត្តី និង លី វ៉ាហេទ បានចំណាយពេលវេលាកាន់តែច្រើនសាងភាពផ្អែមល្ហែម​រួមគ្នានៅតំបន់កម្សាន្តនានា។ ជាពិសេសក្នុងថ្ងៃខួបកំណើតរបស់តារាបាល់ទាត់ លី វ៉ាហេទ ពួកគេបានទម្លាយរូបថត និងសាដ៏មានអត្ថន័យជ្រាលជ្រៅនិងបញ្ជាក់ពីចំណងស្នេហ៍កាន់តែរឹងមាំ និងចាស់ទុំជាងមុន។ អមនឹងសារក្នុងចិត្តទៅកាន់ម្ចាស់ចិត្ត បង្ហោះ​ជាមួយរូបថត​ដ៏​សែន​រ៉ូ​មែន​ទិ​ក​និង​កីឡាករ​បាល់ទាត់​ព្រមនឹង​ពាក្យពេចន៍​នៃជីវិតស្នេហារបស់នាង ដែលមាន​គ្រប់​រសជាតិ​តែម្តង​ចាប់តាំងពី​មាន​វត្តមាន លី វ៉ា​ហេ​ទ ចូលមកក្នុង​ជីវិត។ 

​គួរបញ្ជាក់ដែរថាចំណងស្នេហ៍រវាងតារាសម្តែង សុខ សោម៉ាវត្តី និងតារាបាល់ទាត់លីវ៉ាហេទ កើតមានឡើងក្រោយពីចំណងស្នេហ៍សុខ សោម៉ាវត្តី និងអតីតស្វាមីកូនមន្ត្រីប៉ូលីសបានចែកផ្លូវគ្នាបន្សល់ទុកកូនស្រីម្នាក់។ ពួកគេចាប់ផ្តើមចាប់ចិត្តស្រលាញ់គ្នាក្រោយបានរួមគ្នាថតភាពយន្តខ្នាតធំរឿង”ខូចចិត្តអាជីព” របស់ផលិតកម្មរ៉ុក ។ ស្នេហានេះក៏បានបញ្ចប់ពាក្យរិះគន់ និងលើកឡើងរបស់មនុស្សមួយចំនួនដែលនិយាយថានេះជាស្នេហាភ្លើងចំបើងមិនមែនជាស្នេហាដែលស្រលាញ់គ្នាពិតប្រាកដនោះឡើយ៕