ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភ និងសម្លាប់ក្មេងស្រី២នាក់បងប្អូន នៅស្រុកព្រៃនប់ ពិតមែន !
ព័ត៌មាន
21.2K

ព្រះសីហនុ៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោយពីកម្លាំងនគរបាលបានចាប់ខ្លួនជនដៃដល់ ដែលបានសម្លាប់ក្មេង២នាក់បងប្អូន នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុបានហើយ ជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តិអំពើរំលោភ និងសម្លាប់ក្មេងស្រី២នាក់បងប្អូនមែន។

នៅរសៀលនេះ ជនដៃដល់ និងប្រពន្ធ ត្រូវបានកម្លាំងនគរបាលចាប់បញ្ជូនមកកាន់នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃហើយ ពាក់ព័ន្ធនឹងករណីចាប់រំលោភនិងសម្លាប់ក្មេង២នាក់បងប្អូន នៅខេត្តព្រះសីហនុ។ ក្រោយពីបញ្ជូនមកដល់ក្រសួងមហាផ្ទៃ កម្លាំងនគរបាលនឹងបន្តបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ដើម្បីបន្តចាត់ការតាមផ្លូវច្បាប់លើជនសង្ស័យទាំងពីរនាក់នេះ។

សូមជម្រាបថា ឃាតកម្មដ៏ព្រៃផ្សៃនេះ បង្កឡើងដោយជនល្មើសចាប់រំលោភកុមារី អាយុ១០ឆ្នាំ បន្ទាប់មកធ្វើសកម្មភាពសម្លាប់ទាំងកុមារី និងកុមារជាប្អូនអាយុ ២ឆ្នាំកន្លះ ដែលកំពុងដេកនៅក្នុងផ្ទះជាមួយគ្នា។ ក្មេងប្រុសជាប្អូនបានស្លាប់ភ្លាមៗនៅក្នុងផ្ទះ ហើយក្មេងស្រីជាបងត្រូវបានក្រុមគ្រួសារព្យាយាមដឹក មកសង្គ្រោះរហូតដល់រាជធានីភ្នំពេញ តែមិនអាចជួយសង្គ្រោះជីវិត និងបានស្លាប់បាត់បង់ជីវិតនៅលើរថយន្តវេលាម៉ោង ៨យប់ថ្ងៃដដែលនោះ។ កុមារារងគ្រោះមានឈ្មោះ ផា សុខលី អាយុ២ឆ្នាំ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុ១០ឆ្នាំ៕