តារាកំប្លែង អ្នកនាងគ្រត ធ្លាក់ខ្លួនឈឺ ចូលមន្ទីរពេទ្យបន្ទាន់!
កម្សាន្ត
3.99K

ភ្នំពេញ៖ អ្នកនាង គ្រត ដែរជាតារាកំប្លែងដ៏មានប្រជាប្រិយភាពមួយរូប ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ដោយសារតែអាការៈជំងឺ ។

រូបថតមួយសន្លឹករបស់តារាកំប្លែង អ្នកនាង គ្រត បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំង ខណៈដែលកំពុងតែនៅក្នុងមន្ទីរពេទ្យសម្រាកព្យាបាល កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ដែលកូនអ្នកនាងឈ្មោះ Nou SyJun បានបង្ហោះថា ឆាប់​ជា​សះស្បើយ​ណា​អ្នក​ម្តាយ ចំណែកមូលហេតុ ដែលអ្នកនាងគ្រតត្រូវចូលមន្ទីរពេទ្យជាបន្ទាន់នេះ គឺដោយសារ ជំងឺ ក្រពះ ពោះវៀន ហើយក្នុងនោះក៏មានមហាជនជាច្រើនបានចូលរួមជូនពរអ្នកនាង គ្រត ឲ្យឆាប់ជាសះស្បើយផងដែរ៕