នាយ ហុងដា ជួបទុក្ខធំ! ឪពុកទទួលមរណភាពហើយ!!!
កម្សាន្ត
3.18K

យោងតាមគណនីFacebook របស់នាយ ហុងដា ដែលជាតារាកំប្លែងដ៍មានប្រជាប្រិយភាព ពេលនេះ​បាននិងកំពុងជួបទុក្ខធំមួយទៀតហើយ ដោយមុននេះបន្តិច នាយហុងដា បានបង្ហោះថា ឪពុករបស់ខ្លួនបានទទួលមរណភាពហើយ ក្រោយមានជំងឺធ្ងន់ធ្ងរ រហូតដល់ខ្យល់អុកស៊ីសែនជាប់ ក្រោយពីខ្លួននាយផ្ទាល់ ក៏បានប្រកាសលក់ផ្ទះជាបន្ទាន់ដើម្បីយកលុយមកព្យាបាលជំងឺឪពុក។

ក្នុងនោះនាយ ហុងដា បានបង្ហោះទាំងស្រុងថា៖ ថ្ងៃនេះខ្ញុំបាទនាយហុងដា ជួបទុក្ខជាទម្ងន់ដោយលោកឪពុកខ្ញុំបាទ បានទទួលមរណភាពហើយ នៅថ្ងៃ៣១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១១ព្រឹក ។

សូមចូលរួមសោកស្តាយផង៕