តារាកំប្លែងនាយហុងដា ប្រកាសលក់ផ្ទះជាបន្ទាន់ ដើម្បីយកប្រាក់ព្យាបាលជំងឺឪពុក
កម្សាន្ត
2.78K

នាយហុងដា ដែលជាតារាកំប្លែងមួយរូបដ៍មានប្រជាប្រិយភាព ពេលនេះកំពុងស្ថិតក្នុងស្ថានភាពលំបាក ត្រូវរែកពន់បន្ទុកគ្រួសារ និងរឿងរ៉ាវជាច្រើន។

ជាក់ស្តែងពេលនេះ នាយកំពុងតែជួបទុក្ខជាទម្ងន់ ព្រោះឪពុកជាទីគោរពស្រលាញ់ កំពុងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងររហូតដាក់អុកស៊ីសែន ជំនួយការដកដង្ហើមគ្រប់ពេល រហូតធ្វើឲ្យនាយ ហុងដា ប្រកាសជាសាធារណៈ យកផ្ទះដែលខ្លួនកំពុងរស់នៅ ដាក់លក់ជាផ្លូវការ ដើម្បីយកប្រាក់មកព្យាបាលឪពុក ។

ដំណឹងមួយនេះ បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល និងមានការសរសើរ រួមទាំងលើកទឹកចិត្ត ដល់នាយ ហុងដា ឲ្យតស៊ូទៅមុខទៀត កុំអស់សង្ឃឹម ខណៈដែលកន្លងមកនាយ ក៏បានជួបប្រទះរឿងរ៉ាវជូរចត់ជាច្រើននៅក្នុងជីវិតផងដែរ៕