តើ 60X គឺជាអ្វី ?
បច្ចេកវិទ្យា
335

​យោងតាម Page ផ្លូវការរបស់ក្រុមហ៊ុនស្មាតហ្វូន OPPO នៅកម្ពុជាបានបង្ហោះរូបភាពមួយ ដោយសរសេរថា តើ 60X ជាអ្វី? ដែលធ្វើ ឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលរូម Comment និង Share បន្តគ្នានៅលើបណ្តាញសង្គម ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ នៅខាងក្រោមពាក្យ 60X មានសរសេរអក្សថា OPPO Reno Series FURTHER YOUR VISION ដែលហាក់ដូចចង់បង្ហាញថា ពាក្យ 60X បាននឹងកំពុងមកជាមួយទូរស័ព្ទស៊េរិថ្មី Reno ដូច្នោះដែរ! ប៉ុន្តែយើងមិនដឹងថាវាមកក្នុងមុខងារមួយណាឲ្យពិតប្រាកដក្នុងស្មាតហ្វូនម៉ូឌែលមួយនេះឡើយ វាអាចមកក្នុងនាមជាមុខងារកាមេរ៉ា Power Zoom ឬ ជាទំហំអ្វីផ្សេងទៀតដែលយើងមិនទាន់ដឹងច្បាស់នៅឡើយនោះទេ។ 

ប៉ុន្តែកន្លងមកយោងតាមព័ត៌មានបែកធ្លាយបរទេសមួយចំនួនបានឲ្យដឹងថា OPPO មានគម្រោងនឹងបង្ហាញអ្វីដែលប្លែក និង អ្វីដែលថ្មី ជាការភ្ញាក់ផ្អើលបំផុតសម្រាប់អតិថិជនរបស់ពួកគេ មិនឲ្យខកបំណងឡើយជាពិសេសលើការរចនាទូរស័ព្ទស៊េរីថ្មីដែលមានឈ្មោះថា OPPO Reno របស់ពួកគេ! ប៉ុន្តែអ្វីដែលយើងខ្ញុំកាន់តែឆ្ងល់នោះ Reno របស់ OPPO ធ្លាប់បានប្រកាសខ្លួនឯងថា ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺមានឈ្មោះថា Reno 10X Hybrid Zoom ចុះហេតុអ្វីបានជាបំពាក់មុខងារ 60X មកពីណាទៀតហើយ! ថាមិនត្រូវ OPPO អាចលេងល្បែងបញ្ជោតភ្នែកឲ្យអ្នកប្រើប្រាស់មានចាប់អារម្មណ៍លើផលិតផលថ្មីរបស់ខ្លួនទេដឹង! ប៉ុន្តែបើមានមុខងារ Zoom 60X មែនកប់ស៊េរីហើយ OPPO អើយ! ព្រោះជាធម្មតា ការ Zoom របស់ទូរស័ព្ទនីមួយៗអាចបានត្រឹម 5X ឬ 10X ប៉ុណ្ណោះ ចុះទំរាំតែមាន 60X ទៀត មិនដឹងថា Zoom ដល់ឋាន្តណាទៅលោកព្រះ? ហាហាហា ។ 

ដូច្នេះគ្នាយើងចាំមើលបន្តទៀតថា 60X របស់ OPPO គឺជាអ្វីឲ្យពិតប្រាកដទៅ? ហើយថាតើវាជាអ្វីឲ្យប្រាកដរបស់ក្រុមហ៊ុន OPPOទៅ? ឬ វាគ្រាន់តែជាយុទ្ធសាស្រ្តទាក់ទាញចិត្តអ្នកប្រើប្រាស់ស្មាតហ្វូនឲ្យកាន់តែចាប់អារម្មណ៍ខ្លាំងមកលើផលិតផលថ្មីរបស់ខ្លួន? ប៉ុន្តែកន្លងមកយោងតាមការសង្កេតរបស់យើងខ្ញុំគឺថាOPPO ជាក្រុមហ៊ុនស្មាតហ្វូនមួយដែលមានភាពច្នៃប្រឌិតខ្ពស់ និងមានភាពវៃឆ្លាតខ្លាំងណាស់ក្នុងការបញ្ចេញផលិតផលថ្មីៗរបស់ខ្លួនម្តងៗនៅលើទីផ្សារ ហើយប្រសិនបើលោកអ្នកចង់ជ្រាបច្បាស់ នឹងចង់ដឹងថាអ្វីទៅជា60Xសូមបន្តតាមដានPageផ្លូវការរបស់ក្រុមហ៊ុនOPPOប្រចាំនៅប្រទេសកម្ពុជាតាមរយៈ​Link https://facebook.com/OPPOCAMBODIA/ ៕