ភរិយាកវី ស្វាយ សំអឿ មកក្រសួងវប្បធម៌ដើម្បីដាក់លិខិតរក្សា «កម្មសិទ្ធបញ្ញាបទចម្រៀង» ទាំងមានជំងឺ..
កម្សាន្ត
1.8K

តាមគណនីហ្វេសប៊ុករបស់ លោក សេង តារា បានបង្ហោះសាររៀបរាប់ថា៖ ថ្ងៃនេះឆ្លៀតពេលដ៏មហារវល់ជូនអ៊ុំស្រី ដុំ សុផានី ដែលជាភរិយាកវី ស្វាយ សំអឿ មកក្រសួងវប្បធម៌ដើម្បីដាក់លិខិតរក្សា«កម្មសិទ្ធបញ្ញាបទចម្រៀង» ដែលស្វាមីគាត់បាននិពន្ធជូនអ្នកចម្រៀងជំនាន់មុនច្រៀង ។

លោកអ៊ុំមានវ័យចំណាស់ជាង៧០ឆ្នាំប្លាយហើយ ជំងឺក៏រួមរឹត គ្មានកូនចៅនឹងគេ រស់នៅតែម្នាក់ឯងនៅស្រុកកងមាស ខេត្តកំពង់ចាម ។

សព្វថ្ងៃគាត់ប្រកបរបរលក់ចេក និងដាំដំណាំបន្តិចបន្តួច ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ សូមសប្បុរសជនដែលមានលទ្ធភាពមេត្តាជួយគាត់ផង។ ឯ «កម្មសិទ្ធបញ្ញា»នេះក៏មិនប្រាកដថាអាចជួយគាត់បានប៉ុន្មានដែរ ។

ក្នុងនោះ បទចម្រៀងដែលកវី ស្វាយ សំអឿ និពន្ធរួមមាន ៖

-រថយន្តថ្មី សាមុត-ប៉ែន រ៉ន (ស័្មគ្របងដែរឬអូនស្រី?)

-កុំឆ្លើយថាទេ សាមុត-ប៉ែន រ៉ន

-ចៅដក សាមុត-សទ្ធា

- ខ្យងក្តក់ សាមុត

-គេងមកបង នូវ ណារិន

-កងកម្មកងកែវ សាមុត

- ចន្ទស្នេហ៍តែមួយ សាមុត

- ស្រមោលអក្ខរា សាមុត

- វាសនាចៅចិត្រ សមុត

-ក្បូនកាកី សាមុត-សុទ្ធា

- សំណៅកាកី សាមុត

-សេកនិងបញ្ចពណ៌ សាមុត-សុទ្ធា

-ទំនួញនាងសក់ក្រអូប សុទ្ធា

-កាលណាផ្ការីក សាមុត-ប៉ែន រ៉ន

- ព្យុះកម្មព្យុះចិត្ត សាមុត-ប៉ែន រ៉ន

- សម្ផស្សចន្ទគ្រឿហ្វា សាមុត-ប៉ែន រ៉ន

- ពុះទ្រូង ប៉ែន រ៉ន

-ស្ទឹងកែវ សាមុត

- ពេលអូនឃ្លាតទៅ សាមុត

- ស្មានចិត្តមិនត្រូវ សាមុត

- ចម្រៀងទុំទាវ សាមុត-សុទ្ធា

- ចម្រៀងនោនិងពេជ្រ អ៊ឹង ណារី-ប៉ែន រ៉ន

- និស័្សយកម្មព្រះមោគ្គលាន សាមុត

- រំដួលអង្គរ សាមុត

- ស្រស់នេះស្រស់ឲ្យកម្លោះ សាមុត

-សំណព្វចិត្ត សាមុត

-ចំប៉ាកំពង់ប្រាក់ សាមុត

-ពោះម៉ាយហ៊ឺហារ សាមុត

- ភុំភួងសម័យ សាមុត

- កម្រងភួងថ្កុល សាមុត

- រវើរវាយ ប៉ែន រ៉ន

- ម្ចាស់ត្បូងកណ្តៀង សុទ្ធា

- ម្ចាស់បរយីខា សូ សាវឿន

- កូនអ្នកណា ? សាម៉ន-សូ សាវឿន.......។ល។

លេខរបស់គាត់ 012 58 51 72 សូមមេត្តាជួយគាត់ផង៕