RIPមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុម្នាក់ ត្រូវបានរថយន្តបុកស្លាប់យ៉ាងរន្ធត់
ព័ត៌មាន
3.17K

ខេត្តព្រះសីហនុ៖ មន្ត្រីកងរាជអាវុធហត្ថម្នាក់ បានស្លាប់យ៉ាងរន្ធត់ ខណៈដែលកំពុងជិះម៉ូតូតាមដងផ្លូវ ហើយត្រូវបានរថយន្តមួយគ្រឿងទៀតបុកពេញទំហឹង បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៣ ខែឧសភា​ ឆ្នាំ២០១៩ នៅចំណុចផ្លូវប៉ូឡូវ៉ៃ ក្បែរផ្លូវបំបែក កងរាជអាវុធហត្ថខេត្ត ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តម៉ាក VOLSWAGEN ពណ៌ស គ្មានស្លាកលេខ បើកបរខ្វះការប្រុងប្រយត្ន័ បានបុកម៉ូតូម៉ាក SIRUIS ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ វ៉ាន់ សារ៉ាវុទ្ធា ភេទប្រុស អាយុ ៣៣ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់ តែម្តង រីឯអ្នកបើកបររថយន្តបង្ក បានចុះគេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅរង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត និងប្រគល់សាកសពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕