ពិតជាខ្លាំងមែន! ជនជាតិចិន២ក្រុមបើកឡានបុកគ្នា និងវាយគ្នាផ្អើលទាំងយប់ នៅខណ្ឌបឹងកេងកង (មានវិដេអូ)
ព័ត៌មាន
2.17K

ភ្នំពេញ៖ ជនជាតិចិន២ក្រុមបើកឡានបុកគ្នា និងវាយគ្នាផ្អើល ទាំងកណ្តាលយប់ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងជាង ១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៣៦០ កែងផ្លូវ៩៥ស្ថិត ក្នុង សង្កាត់បឹងកេងកង២ ខណ្ឌបឹកកេងកង ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក HYUNDAI STAREX ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខភ្នំពេញ 2AQ-3376 ដែលកំពុងធ្វើដំណើរ តាមបណ្ដោយផ្លូវ៣៦០ ក្នុងទិសដៅពីកើតទៅលិចចំជំហៀងខាងឆ្វេង ខណៈនោះមានរថយន្តមួយគ្រឿងម៉ាក HYUNDAI STAREX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-3693 បើកបរដោយជនជាតិមួយក្រុម ធ្វើដំណើរតាមបណ្ដោយផ្លូវ៩៥ក្នុង ល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅបុក រថយន្តស្លាកលេខ 2AQ-3376 បណ្ដាលឲ្យ រថយន្តរងការខូចខាតយ៉ាងដំណំ ។

បន្ទាប់ពីរថយន្តទាំងពីរជួបគ្រោះថ្នាក់ចរាចរណ៍ហើយ ភ្លាមៗនោះភាគីរថយន្តទាំងពីរបានចុះពីលើរថយន្តប្រកែកគ្នា រហូតដល់បង្កជាករណី ហិង្សាដេញវាយគ្នាពេញផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញ ដើម្បីមកវាស់វែងយករថយន្តទាំងពីរ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕