ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ក្នុងផ្ទះសំណាក់ហ្សាណានីតា១ ដកហូតបានថ្នាំញៀន១០កញ្ចប់
ព័ត៌មាន
983

ភ្នំពេញ៖ ជនសង្ស័យចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេសខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួនបាន ពាក់ព័ន្ធករណីគ្រឿងញៀន ដកហូតបានក្រាមពណ៌សថ្លាចំនួន១០កញ្ចប់ និងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួនទៀត ។

ការបង្ក្រាបនេះបានធ្វើឡើងនៅម៉ោង៩និង៣០ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ក្នុងផ្ទះសំណាក់ហ្សាណានីតា១ តាមផ្លូវបេតុង ក្រុម៣ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជាក់ស្តែងជនសង្ស័យជួញដូរថ្នាំញៀនទាំង៤នាក់ រួមមាន​៖ ទី១ ឈ្មោះ រឹម បូរិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ , ទី២ ឈ្មោះ យ៉េ វាយុ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករ សំណង់ , ទី៣ ឈ្មោះ រីម ស្រីនិច ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ , ទី៤ ឈ្មោះ ចាន់ ដាវីន ភេទស្រី អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ

ចំណែកជនសង្ស័យម្នាក់ផ្សេងទៀត ជួលបន្ទប់ ក្បែរនោះ ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន មានឈ្មោះ សេង រតនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ថ្នាំញៀនចំនួន១០កញ្ចប់ រួមមាន២កញ្ចប់តូច ឧបករណ៍ សម្រាប់ជក់គ្រឿងញៀន និងសម្ភារៈមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់បន្តទៀត៕