គួរឲ្យរន្ធត់ណាស់! ជនជាតិចិន២នាក់ស្លាប់ និងខ្មែរ២នាក់រងរបួសធ្ងន់ ក្រោយពីបើករថយន្តទៅបុកគូទរថយន្តធុនធំមួយគ្រឿង ក្រឡាប់ផ្ងារជើង!
ព័ត៌មាន
2.56K

បន្ទាយមានជ័យ៖ ជនជាតិចិន២នាក់ស្លាប់ និងខ្មែរ២នាក់រងរបួសធ្ងន់ ដោយរថយន្តដែលទទួលដឹកភ្ញៀវបន្ទាន់ពីព្រលានយន្តហោះអន្តរជាតិសៀមរាបឆ្ពោះទៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានទៅបុកគូទរថយន្តមួយគ្រឿង ដែលហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងនៅម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥ ចំណុចភូមិខៃដន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយរថយន្តម៉ាលឡិចស៊ីស RX300 ពាក់ស្លាកលេខ បាត់ដំបង 2B-1401 បានបើកទៅបុកគូរថយន្ត១គ្រឿងទៀតដែលដឹកទូរក្រឡាប់ផ្ងាជើង បណ្តាលឲ្យស្លាប់ជនជាតិចិន២នាក់ និងខ្មែរ២នាក់របួសធ្ងន់ ស្រាលម្នាក់។