បុរសរងគ្រោះ​ ជិះម៉ូតូ​ ដេញតាមចោរឆក់ទូរស័ព្ឌខ្លួន​ ពីខណ្ឌ៧មករា​ ដល់ខណ្ឌចំការមន​ រហូតតាមធាក់ប្រដួល​ ត្រូវសមត្ថកិច្ចឃាត់បាន
ព័ត៌មាន
2.68K

រាជធានីភ្នំពេញ​ ៖​ ជនសង្ស័យ ២នាក់​ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ​ បុរសរងគ្រោះម្នាក់​ បានសម្រេច​ នៅចំណុចវង្វង់មូលសំពៅមាស​ សង្កាត់បឹងព្រលឹត​ ខណ្ឌ៧មករា​ រួចព្យាយាមរត់គេច​ តែមិនផុត ត្រូវបុរសរងគ្រោះ​ ជិះម៉ូតូដេញតាមពីក្រោយ​រហូតដល់ចំណុចផ្លូវលេខ១០៥​ កែងនឹងផ្លូវលេខ២៧៨​ សង្កាត់បឹងកេងកង២​ ខណ្ឌចំការមន​ ក៏ត្រូវជនរងគ្រោះ​ ឃាត់បាន​ បង្កអោយមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនាំគ្នាវាយទ្រមខ្លួន នាវេលាម៉ោង១១និង៣០ នាទីយប់ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នេះ​ ។

តាមការរៀបរាប់របស់បុរសរងគ្រោះបានប្រាប់ក្រុមការងារ​TVFB អោយដឹងថា​ ៖​ មុនពេលកើតហេតុ​ រូបគាត់​ បានជិះម៉ូតូ​ ១គ្រឿងម៉ាក​ ហុងដាឌ្រីមសេ១២៥​ ពណ័ខ្មៅ​ សេរី២០១៧​ ពាក់ស្លាកលេខភ្នំពេញ1CO​-2543​ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២១៤​ ខណ:មកដល់ចំណុចកើតហេតុ​ ចំណុចវង្វង់មូលសំពៅមាស​ ក៏លេចមុខជនសង្ស័យ២នាក់​ ជិះម៉ូតូ​ ១គ្រឿងម៉ាក​ ស៊ុយសុគីនិច​

ពណ៌ផ្កាឈូក​ ពាក់ស្លាកលេខភ្នំពេញ1HJ-0611 ជិះមកពីក្រោយ​ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់គាត់​ បានសម្រេច​ រួចព្យាយាមរត់គេចខ្លួនតែម្តង​ ជនរងគ្រោះបន្តថា​ ៖​ ភ្លាមៗនោះ​ រូបគាត់​ ក៏ព្យាយាមជិះម៉ូតូដេញតាមពីក្រោយរហូតទៅដល់ចំណុចផ្លូវលេខ១០៥​ កែងនឹងផ្លូវលេខ២៧៨​ សង្កាត់បឹងកេងកង២​ ខណ្ឌចំការមន​ ក៏ត្រូវរូបគាត់ដេញតាមទាន់​ រួចធាក់ប្រដួលម៉ូតូជនសង្ស័យ​ បណ្តាលអោយដួលតែម្តង​ ភ្លាមនោះ​ ជនសង្ស័យ​ បំរុងនឹងរត់ចែកជើងគ្នា​ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងព្រលឹតមកដល់កន្លែងកើតហេតុ​ ធ្វើការអន្តរាគមន៍ភ្លាមៗយកទៅសួរនាំ​នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រលឹត​ តែម្តង ។

ក្រោយពេលកើតហេតុ​ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង​នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រលឹត​ ដើម្បីអោយសមត្ថកិច្ច​កសាងសំណុំរឿងបញ្ចូនខ្លួនទៅកាន់តុលាការចាត់ការទៅតាមនិតិវិធី​ ៕