រថយន្ត​សេរីទំនេីបម៉ាកស៊ឺដេស​ ១គ្រឿង​ បេីកទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ​ ពេញទំហឹង​ បណ្តាលអោយក្រឡាប់ផ្ញារជើង​រងការខូចខាតយ៉ាងដំណំ
ព័ត៌មាន
2.41K

រាជធានីភ្នំពេញ​ ៖​ បុរសជនជាតិចិន​ បេីករថយន្ត​សេរីទំនេីបម៉ាកស៊ឺដេស​ ១គ្រឿង​ ទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ​ ពេញទំហឹង​ បណ្តាលអោយក្រឡាប់ផ្ញារជើង​រងការខូចខាតយ៉ាងដំណំ​ ដែលស្ថិតនៅក្នុងកោះពេជ្រ​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ នាវេលាម៉ោង​០៤ទាបភ្លឺ​ឈានចូលថ្ងៃទី​២២​ ខែឧសភា​ ឆ្នាំ​ ២០១៩

យោងតាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថា ៖ មុនពេលកើតហេតុ​ គេបានឃើញ​ បុរសជនជាតិចិនម្នាក់​ បេីករថយន្ត​សេរីទំនេីបម៉ាកស៊ឺដេស​ ១គ្រឿង​ ពាក់ស្លាកលេខ​ភ្នំពេញ2AM-7698 បានធ្វើដំណើរតាមបណោ្តយមហាវិថី​ កោះពេជ្រ​ ក្នុងទិសដៅពីជេីងទៅត្បូង​ ក្នុងល្បឿនយ៉ាងលឿន​ ខណៈមកដល់ចំណុចកេីតហេតុ ក៏រេចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ​ ពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ញារជើង​រងការខូចខាតយ៉ាងដំណំ​ បង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕