អគ្គិភ័យកំពុងឆេះសិប្បកម្មស្លប្រេងម៉ាស៊ូតយ៉ាងសន្ធោសន្ធៅ សង្ស័យលួចបើកអាជីវកម្ម ទាំងដែលសមត្ថកិច្ចចុះបិទម្តងរួចមកហើយ!!!
ព័ត៌មាន
1.13K

កំពង់ស្ពឺ៖ ខណៈនេះ មានករណីអគ្គិភ័យមួយកំពុងឆេះសិប្បកម្មស្លប្រេងម៉ាស៊ូតយ៉ាងសន្ធោសន្ធៅ ហ៊ុយផ្សែងកប់អាកាស បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រពលរដ្ឋ និងសមត្ថកិច្ចចុះមកធ្វើការអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២១ ​ខែឧសភា ឆ្នាំ២០១៩ ក្នុងភូមិដំណាក់ត្រាច ឃុំដំបូងរូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មានក្នុងស្រុកថា ទីតាំងសិប្បកម្មស្លប្រេងម៉ាស៊ូតនេះ កាលពីពេលកន្លងទៅសមត្ថកិច្ច បានចុះបិទអាជីវកម្មរួចមកហើយ ដោយសារដំណើរការគ្មានការអនុញ្ញាត ប៉ុន្ដែទំនងលួចបើកដំណើរការដោយស្ងាត់ៗ ទើបមានករណីអគ្គិភ័យនេះកើតឡើង ហើយពេលនេះសមត្ថកិច្ចកំពុងតែអន្តរាគមន៍ផ្ទាល់នៅទីតាំងកើតហេតុ៕